ខេត្តស្វាយរៀង ៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អាគារការិយាល័យ និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ជាច្រើនរូបទៀត។
តាមប្រភពព័ត៍មានពីសំណាក់ខាងក្រុមជាងអ្នកម៉ៅការសាងសង់បានឱ្យដឹងថាៈសំរាប់អាគារការិយាល័យ និងសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងដែលត្រូវបានធ្វើពិធីក្រុងពាលីសាងសង់នាពេលនេះគឹមានកំពស់១ ជាន់ ទំហំ ១៦.៣០x៤៣.៩០ ម៉ែត្រ។ហើយចំពោះរយៈពេលនៃការសាងសង់វិញនោះគឺមានរយៈ៧ខែដោយចាប់គិតពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះតទៅ ៕ ដោយ ៖ វ៉ៃគោ