ឪពុកម្តាយគ្រប់ៗរូប តែងខិតខំប្រឹងប្រែងរកស៊ីយ៉ាងសស្រាក់សស្រាំមិនខ្លាចនឿយហត់នោះទេ ព្រោះតែដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការសិក្សារៀនសូត្ររបស់កូនៗ ឲ្យបានចេះដឹងខ្ពស់ខ្ពស់មានការងារធ្វើល្អ ព្រោះមិនចង់ឲ្យកូនអវិជ្ជា ដែលនាំឲ្យជួបការលំបាកនៅថ្ងៃអនាគតនោះទេ ។
ប៉ុន្តែ ឪពុកម្តាយពិតជាពុំសប្បាយចិត្តសោះឡើយ នៅពេលរកឃើញថា កូនៗមិនថាស្រី ឬ ប្រុស របស់ពួកគាត់ បានធ្វើរឿងមិនល្អណាមួយដែលសង្គមមាក់ងាយដូចជាការដើរហើរបងតូចបងធំ កាប់ចាក់គ្នា ប្រព្រឹត្តគ្រឿងញៀន… ជាពិសេសការចេះមានស្នេហាទាំងខ្លួនពុំទាន់ដុះស្លាបតែម្តង ។
ជាក់ស្តែង វីដេអូមួយបង្ហាញឲ្យឃើញ «បក្សីស្នេហ៍» វ័យជំទង់១គូ បង្ហាញក្តីស្រលាញ់ឲ្យគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងថ្នាក់រៀនក្នុងថ្ងៃខួបកំណើត ខណៈខាងស្រីដែលរំភើបចិត្តខ្លាំងបានផ្តល់ការថើបខាងប្រុសដោយគ្មានការអៀនខ្មាសមិត្តភក្តិរបស់ពួកគេសូម្បីបន្តិចឡើយនោះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងតែម្តងថា «ខ្លាំងបាត់! មានដុងតាំងពីក្មេងតែម្តង កូនមាសឪពុក…» ។ ហើយវីដេអូនេះ ក៏បានគេយកទៅ Troll ក្នុងកម្មវិធីកម្សាន្ត Tik Tok ជាមួយបទចម្រៀង Background ដ៏ចាក់ដោតឡើងកប់ទៀតផង ៕ ដោយ៖ ឧត្តម