តុលាការនៅថ្ងៃនេះ បានបដិសេធការបង់ប្រាក់ធានាដល់មន្ត្រីប៉ូលីសម្នាក់ ដែលបានបាញ់សម្លាប់បុរសជនជាតិបារាំងម្នាក់ នៅក្នុងកន្លែងទទួលភ្ញៀវនៃ Trendy Building ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធ ជុំវិញជម្លោះផឹកស៊ីស្រវឹងក្នុងបារ ។
Manager បានរាយការណ៍ថា Kantapong Huadsri អតីតមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ នៅប៉ុស្តិ៍ប៉ូលីស Lumpini នឹងត្រូវបានឃុំខ្លួននៅតុលាការព្រហ្មទណ្ឌ ក្នុងរយៈពេល ១២ ថ្ងៃ រហូតការស៊ើបអង្កេតក្នុងករណីឃាតកម្មលើបុរសបារាំង Ait Kaki Mailk Djamel ត្រូវបានបញ្ចប់ ។
នៅក្នុងវីដេអូឃ្លីប Kantapong (ពាក់អាវលឿង) ត្រូវបានឃើញបានដេញតាមបាញ់ប្រហារ Djamel (ពាក់ខ្មៅ) រហូតដល់កន្លែងទទួលភ្ញៀវតែម្តង ។ ខណៈពេល Djamel រត់ទៅមុខលេងរួច ក៏ងាកត្រឡប់សុំអង្វរ ស្រាប់តែ Kantapong បាញ់ប្រហារ១គ្រាប់ និងបន្តថែម១គ្រាប់ទៀត បណ្តាលឲ្យដេកដួលស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង ។
ជាមួយហេតុការណ៍រន្ធត់នេះផងដែរ សមត្ថកិច្ចថៃក៏បានចេញមុខសុំទោស និងសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារជនរងគ្រោះ ។ ហើយថា នេះជារឿងបានកើតឡើង ដែលយើងគ្រប់ៗគ្នាពុំអាចមើលឃើញមុន ៕ ដោយ៖ ឧត្តម