នេះជារឿងដ៏មហាភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ ដែលលោកចោរ១ក្រុម បានផ្លោះរបងចូលផ្ទះអ្នកលក់ចាប់ហ៊ួយមួយ ប៉ុន្តែ ពុំបានលួចយករបស់របរអ៊ីវ៉ាន់អ្វីធំដុំនោះទេ ដោយបំណងធំបំផុតតែមួយគត់របស់ពួកវា គឺលួចគាស់ «ក្រវឹង» កំប៉ុងស្រាបៀរកម្ពុជា ដើម្បីអ៊ុតមើលរង្វាន់ធំប៉ុណ្ណោះឯង ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឈ្មោះថា Raksmey Lanh បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យហួសចិត្តថា៖ «មហាចោរផ្សងសំណាងបានផ្លោះរបងផ្ទះបងលក់ចាប់ហ៊ួយ មួយកន្លែងស្ថិតផ្សារក្រោមទុលមុខនិង សណ្ឋាគារឥន្ទ្របុរះ សង្កាត់ស្វាយដង្គំ បានចូលទៅគាស់ស្រាបៀរ អស់ចំនួន15 កេះ យកតែក្រវិល ជាចុងក្រោយសូមអោយ អជ្ញាធរ មានសមត្ថកិច្ចជួយអន្តរាគមន៍លើករណីនេះផង , ក៍សូមអរគុណដល់លោកចោ អោយ គិតពីអារម្មណ៍ម្ចាស់ទ្រព្យគេផង សូមជួយផ្សព្វផ្សាយទាំងអស់គ្នាកុំអោយមាន ដូចករណីខាងលើហ្នឹង បំណងល្អពីខ្ញុំ DVN អរគុណ» ៕ ដោយ៖ ឧត្តម