កោះកុង៖ តារាសម្តែង អ៊ឹម ជីវ៉ា រួមជាមួយនឹងក្រុមការងារ បានរងគ្រោះដោយក្រឡាប់រថយន្ត យោងតាមការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា បានឳ្យដឹងថា លោក ព្រមទាំងក្រុមការងាររបស់លោក សរុបទាំងអស់ ៥នាក់បានជួបគ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឳ្យមាតៃកុងឡានម្នាក់ស្លាប់ផងដែរ ប៉ុន្តែសម្រាប់លោក និងក្រុមការងារ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ ។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា លោកបានជួបគ្រោះថ្នាក់ចរាចរនេះ គឺក្នុងអំឡុងពេលធ្វើដំណើរ ទៅចូលរួមបុណ្យ នៅខេត្តកោះកុង។
យោងតាមបណ្ដាញគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះសារមួយរៀបរាប់ថា៖ បងប្អូនអើយពេលនេះ ខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ តែខ្ញុំបាទ និងក្រុមការងារបួននាក់ទៀតមិនអីទេ។ លើកទី១ហើយ ខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង។ ខ្ញុំមានឡានតែមួយគ្រឿង នឹងទេ ទុកសម្រាប់ទៅណាមកណា ពេលនេះ ជាពិសេសកម្មវិធីសិល្បៈ ពេលនេះចប់ហើយ។ ជាពិសេសខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលដែលបងប្រុស បើកឡានឲ្យខ្ញុំ គាត់ទទួលមរណភាពក្នុងឧប្បទ្ទវហេតុនេះ “៕ ដោយ៖កូឡាប