ករណីទូរស័ព្ទមានបញ្ហាផ្ទុះឆេះ ខណៈពេលកំពុងសាកថ្ម ប្រិយមិត្តជាច្រើនប្រាកដណាស់ បានឃើញព័ត៌មាននៅលើអ៊ិនធឺណិត ដែលបានកើតឡើងនៅក្នុងប្រទេសគេ ។ ហើយពាក់ព័ន្ធនឹងករណីផ្ទុះទូរស័ព្ទនេះផងដែរ ក្នុងនោះការសាកថ្មបណ្តើរ និងនិយាយទូរស័ព្ទបណ្តើរ ក៏បានបណ្តាលឲ្យមនុស្សស្លាប់អស់ជាច្រើននាក់ ។ ជាក់ស្តែង ករណីដ៏រន្ធត់នេះបានកើតឡើងមកលើធ្វើឲ្យបុរសខ្មែរយើងម្នាក់ ដែលទើបតែបានជួបផ្ទាល់កាលពីពេលនេះ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Vëÿ បានបង្ហោះរូបភាព ៤ សន្លឹក និងសរសេររៀបរាប់ពីហេតុការណ៍នេះថា៖ «ធ្លាប់តែឃើញគេផុសហ្វេសប៊ុកថានិង អាសារផ្ទុះណាស់ លូវជួបផ្ទាល់? នេះសំណាងណាស់សាកថ្មចោលវាផ្ទុះ បើកំពុងកាន់ទៀតមិនខ្ចេិចដៃហើយអី ? ម៉ោង 3:00am កំពុងដេកស្រួលផង ផ្ទុះឡើងមើលឃើញតែអណ្តាតភ្លើង?ហើយក៏សំណាងល្អដែរមិនចេះអីតរឆេះតែទូរសព្ទ័ហើយរលត់ទៅ?ខ្លាចម៉ង ចឹងចង់ផ្តាំថាកុំសាកទូរសព្ទ័បណ្តើរ លេងបណ្ដើរព្រោះវាអាចផ្ទុះមែនណា?ហើយយល់ល្អកុំសាករបស់កុំពីអី(ឆ្នាំងសាក)?» ៕ ដោយ៖ ឧត្តម