ឆ្នាំជូត ៖ ការងារ ត្រូវយកចិត្តទុកដាក់ធ្វើការងារ បង្កើតទំនាក់ទំនងល្អជាមួយគ្រប់គ្នានៅជុំវិញខ្លួន ។ លុយកាក់ មិនល្អ មិនត្រូវបោះទុនរកស៊ី ។ មនោសញ្ចេតនា ត្រូវចេះគោរពថែរក្សាមនោសញ្ចេតនាបច្ចុប្បន្នឲ្យគង់វង្ស។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ មានអ្នកជួយយកអាសាក្នុងការងារ ។ លុយកាក់ ធូរធារ ចំណូលកើនខ្ពស់ ។មនោសញ្ចេតនា រីករាយកក់ក្តៅ ។
ឆ្នាំខាល ៖ ការងារ គួរប្រមូលផ្តុំធ្វើតែកិច្ចការរបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ ត្រូវចំណាយច្រើន គួរចេះសន្សំសំចៃ ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំថោះ ៖ ការងារ លេចចេញឱកាសល្អៗច្រើន ត្រូវប្រញាប់ចាប់យកឲ្យទាន់ពេល ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា សុខដុមរមនា ។
ឆ្នាំរោង ៖ ការងារ ជួបឧបសគ្គច្រើន ការងារធ្លាក់ចុះ ។ លុយកាក់ ធម្មតា ពុំមានអ្វីប្រែប្រួល ។ មនោសញ្ចេតនា ងាយកើតការខ្វែងគំនិតគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ ប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ងាយកើតទំនាស់ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា កើតមានទំនាស់នឹងគ្នា ។
ឆ្នាំមមី ៖ ការងារ ត្រូវចេះច្នៃប្រឌិត ក្លាហានទើបទទួលបានលទ្ធផលល្អ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនវិនិយោគ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ពេលជួបបញ្ហាត្រូវប្រយ័ត្នប្រយែង មិនត្រូវប្រឈមតឹងតែងជ្រុល ។ លុយកាក់ ល្អប្រសើរ ចំណូលកើនឡើង ។ មនោសញ្ចេតនា គួរសកម្ម ម្ចាស់ការជាងមុនក្នុងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ ល្អបំផុត ថ្ងៃនេះជាថ្ងៃដ៏ជោគជ័យគ្រប់រឿង ។ លុយកាក់ ចម្រុងចម្រើន ធូរធារ ។ មនោសញ្ចេតនា ត្រូវចេះក្តាប់ឱកាសក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ រីកចម្រើនត្រូវបានថ្នាក់លើពេញចិត្តកោតសរសើរ ។ លុយកាក់ យីអ៊ុនឡើង ថ្ងៃនេះអំណោយផលល្អសម្រាប់ការចរចាពាក់ព័ន្ធដល់លុយកាក់ ។ មនោសញ្ចេតនា មានដំណឹងរីករាយច្រើន ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ ជួបសំណាងល្អ ក្នុងការងារ ។ លុយកាក់ ត្រូវពិចារណាឲ្យល្អិតល្អន់ មុនពេលបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា មិនត្រូវឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ មិននឹងនរ មានរឿងប្រែប្រួលច្រើន ។ លុយកាក់ ទុកដាក់ប្រាក់កាសឲ្យល្អ បញ្ចៀសត្រូវបាត់បង់ ។ មនោសញ្ចេតនា មិនល្អ ងាយកើតទំនាស់ ខ្វែងគំនិតគ្នា ៕