ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ជាថ្ងៃដ៏ល្អសម្រាប់ស្វែងរកលាភផ្លូវឆ្ងាយ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
ឆ្នាំឆ្លូវ ៖ ការងារ រលូនល្អ ជួបភាពងាយស្រួលគ្រប់យ៉ាង ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងអំពីលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការសារភាពស្នេហ៍ ។
ឆ្នាំខាល ៖ ការងារ មិនដូចបំណង តែដោយនៅមានអ្នកជួយយកអាសា ហេតុនេះរាល់បញ្ហាក៏អាចដោះស្រាយបាន ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសរកឃើញគូព្រេង ។
ឆ្នាំថោះ ៖ ការងារ ល្អប្រសើរ ទទួលបានការកោតសរសើរពីមនុស្សនៅជុំវិញ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាមុនពេលចង់បោះទុនវិនិយោគ ឬពង្រីកជំនួញ ។ មនោសញ្ចេតនា ពោរពេញដោយសុភមង្គល អ្នកនៅលីវមានឱកាសរកឃើញគូព្រេង ។
ឆ្នាំរោង ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពមនុស្សក្នុងគ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះមិនត្រូវបង្កើតថែមសម្ពាធឲ្យដៃគូ ។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះការងាររលូនល្អ ត្រូវបានថ្នាក់លើសរសើរ ។ លុយកាក់ មិនត្រូវរឹងរូស គួរស្តាប់យោបល់គ្រប់គ្នាក្នុងការគ្រប់គ្រងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។
ឆ្នាំមមែ ៖ ការងារ រីកចម្រើនសម្រេចបានសមិទ្ធផលច្រើនគួរជាទីមោទនៈ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃនេះមិនសមស្របសម្រាប់ការចែកផ្លូវ ឬសារភាពស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ជួបឧបសគ្គច្រើន គួរស្តាប់យោបល់គ្រប់គ្នាដើម្បីដោះស្រាយ ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលចង់ទិញរបស់អ្វី១ ។ មនោសញ្ចេតនា គួរអត់ឱន អធ្យាស្រ័យចំពោះគ្នា ។
ឆ្នាំរកា ៖ ការងារ គ្រប់យ៉ាងសុទ្ធតែរីកចម្រើនដូចការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនជាងមុនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសា ដោះស្រាយរាល់ឧបសគ្គនានាក្នុងការងារ ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការបោះទុនរកស៊ី ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំកុរ ៖ ការងារ ល្អបំផុត តែមិនត្រូវអួតអាង លើកដម្កើងខ្លួន បង្កឲ្យមានសត្រូវក្នុងការងារ ។ លុយកាក់ ចំណូលកើនឡើងអាចបោះទុនវិនិយោគម្នាក់ឯង ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ៕