ខេត្តកែប ៖ មន្ទីរទេសចរណ៍នៅតាមខេត្តជាប់តំបន់ឆ្នេរទាំង ៤ រួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប បង្ហាញថា សរុបភ្ញៀវទេសចរណ៍ជាតិ និងទេសចរបរទេស ដែលចូលមកកម្សាន្ត ខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ នាពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនជាង ៥០ម៉ឺន ៥ពាន់នាក់ (៥០៥ ៤៥៣)។
តាមរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍ខេត្តជាប់ឆ្នេរសមុទ្រទាំង ៤ បង្ហាញថា ៖
– ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចំនួន ១៥២ ២៥០នាក់
– ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចំនួន ២២៥ ០០០នាក់
-ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចំនួន ៩៦៨១៣នាក់
-ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិចំនួន ៣១៣៩០នាក់
របាយការណ៍ នៃចំនួនអ្នកទេសចរណ៍ខាងលើនេះ គឺទទួលបានពីមន្ទីរទេសចរណ៍ខេត្តទាំង៤ គឺខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកោះកុង៕ ដោយ៖ ដែន សីមា