ខេត្តស្វាយរៀង ៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករាឆ្នាំ ២០១៩នេះបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង ។
នៅក្នុងកិច្ចប្រជុំនាពេលនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១.ការពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤។
២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងទិសដៅការងារខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។
៣.ការពិនិត្យអនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៨។
៤.ស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ គ.ក.ស.ក ខេត្ត។
៥.ស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៦.ស្តាប់របាយការណ៍ប្រចាំខែ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។
៧.អនុម័តសេចក្តីព្រាងផែនការវិនិយោគ ៣ឆ្នាំរំកិលខេត្តស្វាយរៀង២០១៩-២០២១។
៨.ការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង។
៩.ការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង។
១០.សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញ លើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩) ៕ ដោយ ៖ វ៉ៃគោ