Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​ណែ​ត ៖ ប្រជាពលរដ្ឋ​ត្រូវ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​សម្ដេ​តេជោ ហ៊ុន សែន​

​តាកែវ ៖ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ដំណាក់​រាជា ដែល​ស្ថិតនៅ​ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា បាន​លើកឡើង​ថា ៖ ការរីកចម្រើន​ឥតឈប់ឈ​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ជំនឿ​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ ដែល​ជានិច្ចកាល​សម្ដេច​បាន​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ដើម្បី​ភាពសុខសាន្ត​របស់​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​។​

​ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​១​ពាន់​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សម្ភោ​ធ​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា តាមរយៈ​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​យើង ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​បាន​បាន​រង​ការឈឺចាប់​អស់​រាប់​សតវត្សរ៍​មក​ហើយ​ដោយសារ​សង្គ្រាម​បង្ហូរឈាម​រវាង​ប្រទេស​ជិតខាង​និង​សង្គ្រាម​រវាង​ខ្មែរ​គ្នា​ឯង​។ ​នៅ​ដើម​ទសវត្សរ៍​ទី​៧០ មាន​អ្នកនយោបាយ​មួយក្រុម បាន​ទៅ​ពឹង​បរទេស​ឲ្យមក​ជួយ​ក្រុម​ខ្លួន​ទីបំផុត ប្រទេស​និង​ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវបាន​រងគ្រោះ​ដោយសារ​ការ​ទំលាក់​គ្រាប់បែក​របស់​បរទេស​និង​ចុងក្រោយ​ប្រទេស​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​កាប់សំលាប់​ប្រល័យពូជសាសន៍​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ថែម​ថា ទើបតែ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៨ ទើប​ប្រទេស​យើង​បាន​ទទួល​សុខ​សន្តិភាព​ទូទាំងប្រទេស​តាមរយៈ​គោលនយោបាយ​ឈ្នះៗ​របស់​សម្ដេច​តេជោ ហ៊ុន សែន ។ ប្រទេស​មាន​សុខសន្តិភាព​នេះ​ហើយ​ទើប​ធ្វើឲ្យ​យើង​មានឱ​កាសអភិវឌ្ឍន៍​ប្រទេស​បណ្ដើរៗ​និង​ធ្វើ​ឲ្យ​បង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ទ្វេ​ឡើង​តាមរយៈ​ការគៀងគរ​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​ឲ្យចូល​មក​បណ្ដាក់ទុន​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា ៖ ក៏ប៉ុន្តែ​ជា​ការ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​នៅពេល​ដែល​ប្រទេស​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​សុខ​សា​សាន្ត ស្រាប់តែ​មាន​ក្រុម​អ្នកនយោបាយ​ខ្លះ​ដែល​អួតខ្លួន​ថា ជា​អ្នកស្នេហាជាតិ ស្រលាញ់​ប្រជាពលរដ្ឋ បែ​ជា​ទៅ​ពឹងពាក់​បរទេស​និង​អំពាវនាវ​ឲ្យ​បរទេ​សឈប់​ទិញ​ទំនិញ​ពី​កម្ពុជា​ទៅ​វិញ​។

ប្រទេសជាតិ​បែកបាក់ ខ្វះ​ការ​រូប​រួម​គឺ​ដោយសារតែ​មាន​អ្នកនយោបាយ​មួយចំនួន​តូច​ឆ្លៀតឱកាស​ញុះញង់​និង​ចង់ឲ្យ​បរទេស​គាបសង្កត់​ធ្វើ​បាន​ប្រទេសជាតិ​ខ្លួន​និង​ប្រជាពលរដ្ឋ​ទៅ​វិញ​។ តែ​ផ្ទុយទៅវិញ​អ្នកនយោបាយ​សាង​អំពើ​បាប​បែបនេះ បាន​រងគ្រោះ​ខ្លួនឯង​ទៅវិញ តាមរយៈ​ការ​ប្រេះឆា​នៅក្នុង​បក្ស​របស់​ខ្លួន​និង​ការមិនទុកចិត្ត​គ្នា​នៅក្នុង​ក្រុម​របស់​ខ្លួន​។​

​បើ​តាម​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដរាបណា​សម្ដេច​តេជោ ហ៊ុន សែន នៅ​បន្ត​ដឹកនាំ​ប្រទេស​ដោយសារ​តែ​ការបោះ​ឆ្នោត​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដរាប​នោះ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ជីវភា​ពធូរធា​រជា​ពិសេស​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​ជាក់​ជាពុំខាន​៕ ដោយ ៖ តាកែវ​

 

×