Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ត្រូវ​តាម​គម្រោងការ ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវ​ចេះ​កំហិត​ខ្ទង់ចំណាយ ។ មនោសញ្ចេតនា មិន​នឹងនរ ត្រូវ​ស្មោះត្រង់​ផ្លាស់ប្តូរ​យោបល់​គ្នា កុំ​លាក់​ទុក​ក្នុង​ចិត្ត។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្វែងរក​ជំនួយ​ពី​អ្នក​រួម​ការងារ​ដើម្បី​ដោះស្រាយ ។ លុយកាក់ ល្អប្រសើរ ថ្ងៃនេះ​អាច​ទិញ​បានរ​បស់​ល្អ​តម្លៃ​ថោក ។ មនោសញ្ចេតនា គួរ​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ដោយ​ទង្វើ​រ៉ូមែ​ន​ទិក​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវបាន​ថ្នាក់លើ និង​អ្នក​រួម​ការងារ​វាយតម្លៃ​ខ្ពស់​ដោយ​សារ​ស្មារតី​ធ្វើការ ។ លុយកាក់ ប្រភព​ចំណូល​ចំបង​និង​បន្ទាប់បន្សំ​សុទ្ធតែ​កើនឡើង តែ​ក៏​មិន​ត្រូវ​លោភលន់​ហួស ។ មនោសញ្ចេតនា គួរ​ម្ចាស់​ការស្វែងរក​ឱកាស​ល្អ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ គ្រប់យ៉ាង​មិន​បាន​រីកចម្រើន​តាម​គ្រោងការណ៍​ដំបូង ។ លុយកាក់ ថ្ងៃ​នេះ​គួរ​រក្សា​ប្រាក់​ឲ្យ​ជាប់​ក្នុង​ហោប៉ៅ មិន​ត្រូវ​ខ្ជះខ្ជាយ​ទៅ​ក្នុង​ការទិញ​របស់ ។ មនោសញ្ចេតនា គ្រាន់តែ​ជ្រាលជ្រៅ​ផ្អែម​ល្ហែម ។​

​ឆ្នាំ​រោង ៖ ការងារ គួរ​មាន​ភាពម្ចាស់ការ និង​សកម្ម​ក្នុង​ការងារ​ប្រសិន​ចង់ឲ្យ​បុព្វហេតុ​រីកចម្រើន​រឹងមាំ ។ លុយកាក់ មិន​ត្រូវ​ចាយវាយ​ផ្តេសផ្តាស គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ល្អ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ខួរក្បាល​ភ្លឺស្វាង រវៀសរវៃ​ជួយ​ឲ្យ​អ្នក​ឆ្នាំម្សាញ់​ក្តាប់បាន​ឱកាសល្អៗ​ច្រើន​អនេក​នៅថ្ងៃនេះ ការងារ​អ្វី​១​ទទួលបាន​ផល ។ លុយកាក់ មិនល្អ ត្រូវ​ប្រយ័ត្ន​ពេល​សម្រេច​បោះទុន​រកស៊ី ។ មនោសញ្ចេតនា បញ្ចៀស​កុំឲ្យ​មាន​ទង្វើ​អ្វី​ធ្វើឲ្យ​គូស្នេហ៍​ថ្នាំងថ្នាក់ ។​

​ឆ្នាំ​មមី ៖ ការងារ ធ្លាក់ចុះ មិន​ត្រូវ​អភិរក្ស​ជ្រុល គួរ​ចេះ​ក្តាប់​យោបល់​គ្រប់គ្នា ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​វក ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ការងារ​រលូន​ល្អ ។ លុយកាក់ ល្អប្រសើរ គួរ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា កាន់តែ​ផ្អែមល្ហែម​រឹងមាំ ។​

​ឆ្នាំ​រកា ៖ ការងារ ធ្លាក់​ចុះ​ត្រូវ​ក្លាហាន ប្រឈមមុខ​នឹង​ការលំបាក ហើយ​ក៏​គួរ​ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុ​សថែម ។ លុយកាក់ ស្ថិរភាព​តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើត​ការឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​ឆ្នាំចរ ៖ ការងារ ទោះបី​មាន​គំនិត​ថ្មី​ច្រើន តែ​បែរជា​មិន​ត្រូវ​បាន​គ្រប់​គ្នា​ទទួលស្គាល់ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចេញ​ក្រៅ​ជួបជុំគ្នា ដើម្បី​សន្សំ​សំចៃ​ប្រាក់កាស ។ មនោសញ្ចេតនា ជួប​រឿង​រំខាន​ចិត្តច្រើន ធ្វើឲ្យ​មនោសញ្ចេតនា​រង្គោះរង្គើ ។​

​ឆ្នាំ​កុរ ៖ ការងារ រវល់​ច្រើន​ធ្វើឲ្យ​ក្បាល​តានតឹង គួរលៃ​ពេលវេលា​សម្រាក ដើម្បី​ការងារ​សុខ​ភាព ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ​តម្លៃថោក ។ មនោសញ្ចេតនា មិន​គួរ​ប្រញាប់ប្រញាល់​ជ្រុល​ក្នុង​រឿង​មនោសញ្ចេតនា ៕

×