កោះរ៉ុង ៖ ខណៈ មានព្យុះយ៉ាងខ្លាំងនៅលើទឹកដីកោះរ៉ុង ស្រាប់តែតារាចម្រៀងស៊ិចស៊ី កញ្ញារតនៈ ពិសី បានធ្វើការស៊ែរបន្ត នូវព័ត៌មាន ហើយការរៀបរាប់ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ធ្វើឲ្យមហាជនជាច្រើនតក់ស្លុតនៅក្នុងអារម្មណ៍យ៉ាងខ្លាំង ព្រោះថាកាលពីម្សិលមិញនេះ នាងស្ទើរតែគ្មានជីវិត ត្រឡប់មកផ្ទះវិញនៅក្នុងហេតុការណ៍មួយនេះ។
ក្នុងផេកហ្វេសប៊ុក កញ្ញារតនៈ ពិសី បានសរសេរថា “ពីម្សិលមិញ ស្ទើរតែគ្មានជីវិត ត្រឡប់ មកផ្ទះ វិញ។ ចង់ប្រាប់ថាស្បថហើយ លោកអើយ ផ្ដាំតកូន តចៅ រឿងទៅលេងកោះ ជាពិសេសគឺមិនចេះហែលទឹក ..ស្ទើរតែផ្ញើ ឆ្អឹងក្នុងសមុទ្រទៅហើយ ខ្ញុំបន់អស់ហើយ លោកយាយម៉ៅ នឹង គុណ ម៉ែ គុណឪ តាមថែ រក្សា ហើយក៏មិនភ្លេចគុណបរទេស ពីរនាក់ដែលខំប្រថុយជីវិតហែលទឹកពីចំងាយចូលទៅជួយ”។
ដំណឹងនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រកញ្ញាពិសីជាច្រើន ក៏បាននាំគ្នាភ័យនៅពេលដែលដឹងថា តារាស្រីរូបនេះ បានជួបនឹងហេតុការណ៍ បិះនឹងលិចទូក តែជាសំណាងល្អនាងក៏បានរួចផុតពីទុក្ខ ៕ ដោយ៖រចនា