ជាទូទៅ ថ្ងៃមង្គលការ អ្នកស្រស់ស្អាតបំផុត គឺកូនកំលោះ និងកូនក្រមុំ ។ ទាស់អីតែបុរសម្នាក់ នៅក្នុងប្រទេសវៀតណាម ខណៈជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែជួបគ្រោះថ្នាក់ «ស៊ីថ្នល់» មើលសឹងតែមិនស្គាល់ ព្រោះតែមុខ «ប៉ោង» លំអរដោយស្នាមរបួសពេញតែម្តង ។
សួរទៅទើបដឹងពីដំណើររឿង យកមុខអ៊ុតថ្នល់របស់កូនកំលោះ ។ ហេតុនេះ ជំនួសការជូនពរសុភមង្គល គេនាំគ្នាជូនពរឲ្យឆាប់ជាសះស្បើយទៅវិញ! ។
នេះហើយជាលទ្ធផលនៃការមើលស្រាល «ទឹកប្តូរនិស្ស័យ» ។ សំណាងល្អ ដែលថ្ងៃអាពាហ៍ពិពាហ៍ ពុំក្លាយជាពិធី…បុណ្យសពនោះ ៕