ឆ្នាំជូត ៖ ការងារ គ្រប់យ៉ាងមិនដំណើរការកម្រោង ។ លុយកាក់ មិនគួរបោះទុនវិនិយោគ ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំឆ្លូវ ៖ ការងារ អំណោយផលល្អគ្រប់យ៉ាង ទោះធ្វើអ្វីក៏សម្រេចដូចបំណង ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។
ឆ្នាំខាល ៖ ការងារ ប្រយ័ត្នមានសត្រូវក្នុងការងារប៉ងឈ្នានីសអ្នក ។ លុយកាក់ ល្អប្រសើរ មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំថោះ ៖ ការងារ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តអ្វីមួយក្នុងការងារ ។ លុយកាក់ ជាថ្ងៃដ៏ល្អសម្រាប់ការស្វែងរកឱកាសបង្កើនថែមចំណូល ។ មនោសញ្ចេតនា គួរចាប់អារម្មណ៍ដល់មនោសញ្ចេតនា ដែលគូស្នេហ៍ផ្តល់ឲ្យអ្នក ។
ឆ្នាំរោង ៖ ការងារ ល្អបំផុត គ្រប់យ៉ាងសម្រេចបានដូចបំណង ។ លុយកាក់ ចម្រុងចម្រើន មានអ្នកជួយជ្រោមជ្រែងអំពីលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ ។
ឆ្នាំម្សាញ់ ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ។ លុយកាក់ ធម្មតា មានដំណឹងល្អអំពីការវិនិយោគ ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែងពាក្យសម្តីកុំឲ្យមានរឿងអាក់អន់ចិត្តគ្នា ។
ឆ្នាំមមី ៖ ការងារ មិនល្អ ជួបបញ្ហាមួយចំនួន ។ លុយកាក់ ថ្ងៃនេះមិនសមស្របសម្រាប់ការបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា រឹងមាំ សុមង្គល ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវមានះរឹងរូស គួរស្តាប់យោបល់អ្នកជុំវិញខ្លួន ។ លុយកាក់ មិនស្ថិរភាព ត្រូវចេះគ្រប់គ្រងលុយកាក់ឲ្យបានល្អ ។ មនោសញ្ចេតនា ងាយមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំវក ៖ ការងារ មិនត្រូវធ្វើអ្វីប្រញាប់ប្រញាល់ជ្រុលនាំឲ្យមានកំហុស ។ លុយកាក់ មិនល្អ មិនត្រូវជឿទុកចិត្តអ្នកដទៃ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំរកា ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ ថ្ងៃនេះមិនជួបសំណាងល្អក្នុងការរកប្រាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ត្រូវប្រមូលផ្តុំក្នុងការងារ កុំធ្វេសប្រហែសនាំឲ្យជួបរឿងស៊យ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើនគួរជាទីពេញចិត្ត ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ល្អប្រសើរ ៕