តាម Fox នៅថ្ងៃទី ៥ ខែមករា Anna និង Lucy DeCinque ដែលជាបងប្អូនស្រីភ្លោះអាយុ ៣៣ឆ្នាំ អះអាងថាពួកគេកំពុងរៀបចំផែនការពរពោះ ហើយរៀបការជាមួយមិត្តប្រុសរួមគ្នាឈ្មោះ Byrne អាយុ ៣៥ឆ្នាំ ។
កូនភ្លោះទាំង២នាក់នេះ បានបង្ហើបប្រាប់ថា គឺម្តាយរបស់ពួកគេបានផ្តើមគំនិតនេះ ហើយថែមទាំងប្រាថ្នាឲ្យអ្នកទាំង ២ មានគភ៌ បែបធម្មជាតិជាមួយ Byrne ។ ប៉ុន្តែពុំដឹងថា អាចទៅរួចដែរទេ ព្រោះពួកយើងចង់មានគភ៌ក្នុងខណៈពេលតែ…មួយ ។
មនុស្សជាច្រើនបានរិះគន់នឹងគំនិតនេះ ព្រោះថា ៖ ដោយមានប្តីរួមគ្នាធ្វើឲ្យបងប្អួនបង្កើតឪពុកតែ១ ម្តាយទីទៃ នៅត្រូវជាបងប្អូនជីដូនមួយគ្នាទៀត ។ ពួកគេបានរិះគន់ថា នារីជាម្តាយពិតជាមានគំនិត “ឆ្កួតលីលា” ព្រោះទូន្មានកូនភ្លោះរបស់ខ្លួនឲ្យយកប្តី… តែមួយ ។
យ៉ាងណាក៏មានមតិយោបល់ “អនុគ្រោះ” ដោយហេតុថាធម្មតាបងប្អូនភ្លោះតែងចង់នៅក្បែរគ្នារួមជីវិតតែ១ ដូចកាលពីគេនៅក្នុងគភ៌ម្តាយ ។
ប៉ុន្តែច្បាប់អូស្ត្រាលីគឺឯកព័ន្ធភាព ពោលគឺប្តី១ ប្រពន្ធ១ ។ ចាំមើលតើពួកគេអាចរំលងផ្លូវច្បាប់នេះបានទេ ។
ចុះប្រិយមិត្តមិត្តវិញ មានមតិយោបល់យ៉ាងណា?