ករណីទី១ គឺរូបមង្គលការប្រព្រឹត្តទៅពីឆ្នាំ ២០១៧ នាប្រទេសចិន ។ អ្វីៗដែលបណ្តាញសង្គមប្រទេសនេះចាប់អារម្មណ៍ពុំមែនរូបសម្ផស្សរបស់កូនកម្លោះក្រមុំទេ តែជាដើមទ្រូង “ទ្រលុកទ្រលន់” របស់អ្នកកំដរកូនក្រមុំទាំង២ទៅវិញ ។
កម្ពស់កូនក្រមុំ ទាបជាងពេលឈរក្បែរអ្នកកំដរ ហេតុនេះពិតជាគេ “លេចធ្លោរ” ជាងហើយ ។ កែវភ្នែកភ្ញៀវ “បាញ់សំដៅ” អ្នកកំដរទៅវិញ ។
កូនក្រមុំពុំគួរស្លៀកពាក់ដូចអ្នកកំដរខ្លួនទេ ពិសេសក្នុងករណីរូបរាងរបស់ខ្លួន…ពិន្ទុះទាប់ជាងនោះ ។
បែបនេះគេមិនដឹងអ្នកជា….ម្ចាស់កម្មវិធីឡើយ បើពុំដឹងមុននោះ ។
សាធារណមតិ “អាណិត”កូនក្រមុំ តែក៏ផ្តាំផ្ញើដល់នារីៗទាំងឡាយត្រូវយករឿងនេះជា..មេរៀន ។
ករណីទី២
វាទើបកើតឡើងថ្មីៗនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ខណៈពេលដែលអ្នកកំដរកូនក្រមុំ មានទំហំ “ដើមទ្រូង” វ៉ាផ្តាច់… កូនក្រមុំ ។
ពិធីជូនតែដល់មេបា អ្នកកំដរបានលើកតែឲ្យកូនក្រមុំ នាងក៏ឱនចុះ ពេលនោះមើលមុខកូនកម្លោះទៅ តើគាត់…អៀនឬស្តាយក្រោយ ។
សូម្បីតែខ្សែភ្នែករបស់មេបាក៏ងាកសម្លឹងដើមទ្រូងរបស់អ្នកកំដរដែរ ។
គេដឹងថាបន្ទាប់ពីរៀបការហើយ មើលរូបភាពទាំងនេះកូនក្រមុំបានផ្ទុះកំហឹងហើយ… តូចចិត្តនឹងខ្លួនឯងក៏ព្រលែង ។
ករណីទី៣ ៖ ជារឿងកើតឡើងនៅតៃវ៉ាន់
ថ្វីត្បិតជាការស្លៀកពាក់សិចស៊ីដដែល តែវាពុំមែនដើមទ្រូងទេ គឺត្រគាក “មហិមា” តែម្តង ។
គេដឹងថា អ្នកកំដរត្រូវបានជួល ហើយទង្វើពួកគេធ្វើឲ្យកូនក្រមុំស្ទើ “ស្រក់ឈាម” តាមភ្នែកព្រោះពួកគេភ្លេច…ស្លៀកខោទ្រនាប់ ។
ទោះបីខឹងសម្បារយ៉ាងណាក៏កូនក្រមុំកូនកម្លោះត្រូវលេបគ្រួស លេបថ្មសិនដែរ ។
៣ករណីខាងលើ ចង់ប្រាប់ថា កូនក្រមុំក្នុងមង្គលការត្រូវ…ប្រយ័ត្ន!
ចន្ទ្រា