ខេត្តស្វាយរៀង ៖ កម្មករ-កម្មការនីរោងចក្រយីហោ «ប៉ៃហុងខេមបូ.ឯ.ក» រាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ារឿងថៅកែបញ្ឈប់តំណាងរបស់ខ្លួនចំនួន០៣នាក់ពីការងារដោយគ្មានមូលហេតុធ្វើឲ្យកម្មករកម្មការនីបានផ្ទុះបាតុកម្មទាមទាមិនឲ្យថៅកែក្រុមហ៊ុនបញ្ឈប់តំណាងកម្មករ ហើយសុំឲ្យអាជ្ញាធរ និងក្រុមគណៈកម្មាធិការកណ្តាលដោះស្រាយឲ្យកម្មករ-កម្មការនីបានចូលធ្វើការងារវិញ។
ការផ្ទុះតវ៉ាពីសំណាក់ក្រុមកម្មករកម្មការនីនៅរោងចក្រ ប៉ៃ ហុងនេះបានកើតឡើងកាលពីរវេលាម៉ោង៧និង៣០នាទីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ទើបឃើញមានលោកអភិបាលរងខេត្ត និងមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចុះទៅជួបតំណាងក្រុមហ៊ុនប៉ៃហុងដើម្បីដោះស្រាយ។
រហូតមកដល់វេលាម៉ោង២ និង៣០នាទីរសៀលនេះពុំទាន់ឈានចូលដល់កិច្ចព្រមព្រៀងនៅឡើយទេ។ចំណែកកម្មករកម្មការនីនៅតែបន្តធ្វើកូដកម្មមិនទាន់ចូលធ្វើការដែររហូតថៅកែរយល់ព្រមឲ្យតំណាងកម្មករកម្មការនីទាំង០៣នាក់បានចូលធ្វើការវិញទើបព្រមចូលធ្វើការ៕ ដោយ ៖ វ៉ៃគោ