Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​កំពង់រោទិ៍​

​ខេត្ត​ស្វាយរៀង​ ៖ ​លោក តូច ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្ត ស្វាយរៀង​នៅ​ព្រឹក​​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី លោកនាយក​រដ្ឋា​បាល​ខេត្ត លោកនាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព នានា​ជុំវិញ​ខេត្ត ។​

​លោក តូច ប៉ូ​លី​វ៉ា បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ភារកិច្ច​ប្រកប​ដោយ​ការ​សាមគ្គីភាព ក្នុង​ជួរ​គណៈ​អភិបាលក្រុង​-​ស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្រប​ទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក តឹក ពិសិដ្ឋ ត្រូវបាន​តែងតាំង​ជា អភិបាលរង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ។​

​លោក​ក៍​បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ដែល​កន្លងមក​បាន​រួម​សហការ​គ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត តាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ទាំងអស់​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ចូល​រួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​លោក​បាន​បញ្ជាក់ថា​៖ មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​ប្រកាស​ចូល​កាន់​មុខតំណែង នាពេល​នេះ​ត្រូវ​បន្ត​បេសកកម្ម ចូលរួម​សហការ​ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម​ដឹកនាំ​ស្រប​តាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ ។​

​សូមបញ្ជាក់​ថាៈ​យោង​តាម​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ របស់​ក្រសួង​មហាផ្ទៃ​លេខ​៨០០៥​ប្រ​.​ក ចុះ​ថ្ងៃ​ច័ន្ទ​៩​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក តឹក ពិសិដ្ឋ ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ ទៅ​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ៕​ ដោយ ៖ វ៉ៃ​គោ​

 

×