Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ដកហូត​សិទ្ធិ​ក្រុមហ៊ុន​សំរាម​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ បើ​មិន​អនុវត្តតាម​ភារកិច្ច​

​បន្ទាយមានជ័យ ៖ លោក​អភិបាល​ថ្មី​ក្រុង​ប៉ោយប៉ែត​បាន​ព្រមាន​ថា ” ក្រុមហ៊ុន​ជាច្រើន​គេ​មានបំណង​មករក​ស៊ី​វិស័យ​សម្អាត ប្រមូល​សម្រាម​និង​អនាម័យ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​។ ដូច្នេះ ក្រុមហ៊ុន​សំរាម​ប៉ោយប៉ែត​ឃ្លិន​នឺ​រ (PoiPet Cleaner co.,Ltd) ត្រូវ​ប្រមូល​ដឹកជញ្ជូន សម្អាត​សំរាម​អោយបាន​សម្រេច​ជោគជ័យ​ដូចដែល​ខ្លួន​សន្យា ទទួលខុសត្រូវ ។ ពុំ​នោះទេ អាជ្ញាធរ​នឹង​ផ្អាក​សិទ្ធិ​. ហើយ​ជ្រើស​រើសយក​ក្រុមហ៊ុន​ថ្មី ដែល​សមត្ថភាព លទ្ធភាព​ពិតប្រាកដ អោយចូល​ជំនួស​ជាមិនខាន”។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ពេល​បាន​ឡើងកាន់តំណែង​នៅ​១-២​ថ្ងៃ​នៃ​១០០​ថ្ងៃ​ដំបូង​នេះ បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​កងកម្លាំង​និង​អ្នកពាក់ព័ន្ធ​ចុះ​ពិនិត្យ វាយតម្លៃ​និង​ចាត់វិធានការ​លើ​បញ្ហា​សណ្តាប់ធ្នាប់ អាណាធិបតេយ្យ​នៅ​សង្កាត់​ផ្សារកណ្តាល ដូចជា​លើផ្លូវ​ជាតិ​លេខ​៥​ម្តុំ​ផ្សារកណ្តាល ប្រព័ន្ធគ្រប់គ្រង ដឹកជញ្ជូន សម្អាត​សម្រាម​របស់​ក្រុមហ៊ុន​ប៉ោយប៉ែត​ឃ្លី​ន័​រ​( PoiPet Cleaner) ,​ប្រព័ន្ធ​លូ រី​ហ្គា ខូចខាត ស្ទះ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ , ការចាក់ចោល​ពាស់វាល​នៃ​សម្រាប​នៅ​ផ្លូវ​ស្តង់​តា​ងួន​, ការស្ថាបនា​ផ្លូវ​បេតុង​នៅ​ភូមិ​ប្រជា​ធម្ម​, ការដាក់​ប្រព័ន្ធ​លូ​នៅ​ភូមិ​មិត្តភាព ។​

​លោក និង​អភិបាលរង ចៅសង្កាត់រង​ទី​២​នៃ​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល កងកម្លាំង​និង​មន្ត្រី អ្នកពាក់ព័ន្ធ ក៏​ចុះ​ពិនិត្យ ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន​អនាម័យ បាតុភាព ការចត​យានយន្ត​…​នៅ​ម្តុំ​មុខ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​រង្វង់​មូល​ភូមិ​ក្បាលស្ពាន នា​សង្កាត់​ប៉ោយប៉ែត​។​

​លោក​អភិបាល​ថ្មី​នៃ​ក្រុង​ប៉ោយប៉ែត​ប្រាប់​អ្នកយក​ព័​ត័​មាន​នា​ព្រឹក​ថ្ងៃទី​១២​ធ្នូ​ថា ៖ សកម្ម​ភាពជា​អាទិភាព​បន្ទាន់​ក្នុងការ​ចូលកាន់​តំណែង​១០០​ថ្ងៃ​ដំបូងៗ​របស់លោក រួមមាន : សហការ​នឹង​មន្ត្រី អ្នកពាកព័ន្ធ​ដោយ​បង្កើត​ក្រុម​ជាច្រើន​រៀបចំ​សណ្តាបធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ ការលាង​សម្អាត​ផ្លូវ​អោយបាន​សាច់​ការ មិនមែន​គ្រាន់តែ​អោយ​ល្អមើល​ទេ ។ ក្រុម​ការជួសជុល ស្ថាបនា​ផ្លូវ លូ ប្រឡាយ ,​ក្រុម​ជួសជុល ស្ថាបនា​ផ្លូវ​និង​ក្រុម​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​។ ចំពោះ​ការព្រមាន​ស្មើ​អោយ​ដកសិទ្ធិ​ក្រុមហ៊ុន​សំរាម​ប៉ោយប៉ែត​ឃ្លី​នឺ​រ​. ម្ចាស់​និង​បុគ្គលិក​ក្រុមហ៊ុន​នេះ គេហទំព័រ CEN.COM.KH ពុំ​អាច​ទំនាក់ទំនង​ប្រតិកម្ម​បាន​នៅឡើយ​។​

​ចំពោះ អាទិភាព​ដំបូងៗ លោក សាន ស៊ានហូ និយាយប្រាប់​មន្ត្រី ពលរដ្ឋ​មិ​ង​អ្ម​ក​សា​រព៍​ត័​មាន​ថា​: ជំហាន​បន្ទាន់​គឺ​ដឹកនាំ​ការលាង​ផ្លូវ កាយ​កើប​ប្រមូល​សម្រាម់ កាយ​ឈូស​ដី​សម្អាត ស្តារលូ ធ្វើ ជួសជុល​គម្រប​លូ​និង​រី​ហ្គា​ដែល​ខូចខាត​ឡើងវិញ ។​អោយ​ក្រុមហ៊ុន​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ​សម្អាត​សម្រាម​អោយអស់​។ អោយ​គ្រឿងចក្រ​សម្រួល​ផ្លូវដី​ចំណុច​សាលា​២​ជាន់ (​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង ភូមិ​បាលី​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​)​ទៅ​ភូមិ​ព្រៃ​គប់​សង្កាត់​ផ្សារកណ្តាល​, ផ្លូវ​បេតុង​និង​ដី​ពី​បំបែក​ផ្លូវជាតិ​លេខ​៥​ម្តុំ​ស្តង់​តា​ងួន -​កា​រ៉ា​អូ​ខេ​នាគ​ទិព្វ​២-​ភូមិ​ប្រជា​ធម្ម​-​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​នៅ​សង្កាត់​ផ្សារកណ្តាល​។ ជួសជុល សម្រួល​ផ្លូវ​តូចៗ និង​ដោះស្រាយ​បញ្ហា​”​ដែលជា​សេវា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​”​។ ហើយក៏​សម្រុក​ស្តារឡើងវិញ​ជំនឿ​របស់​ពលរដ្ឋ​ក្នុងការ​ស្ថាបនា​ប្រូ​ន្ធ​លូ​និង​ផ្លូវ​បេតុង​ប្រើ​ទុន​ពលរដ្ឋ​១០០​ភាគរយ​។​ត្រូវ​រៀប​ការ៉ូ​ការ៉ូឡា​និង​ដុំ​ចី​ញ្ចើ​ម​ផ្លូវ ។​

​ប៉ុន្តែ​លោក​ក៏បាន​ព្រមាន​ថា គ្រប់​ផ្សារ​តូចធំ​ត្រូវតែ​រំដោះ​ឬ​ស្តារ​ទីតាំង​ផ្ញើ​កង់​ម៉ូតូ​ឡើងវិញ មិនអោយ​យក​ចំណីផ្លូវ​និង​ផ្លូវ​សម្រាប់​វត​នោះទេ​។ ហើយ​បើ​ម្ចាស់​ឬ​អ្នកវិនិយោគ​ឬ អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​ឬ​ហាង​លក់ដូរ​នានា មិន​អនុវត្តតាម​ការដាក់កំហិត​របស់​អាជ្ញាធរ​ទេនោះ អាជ្ញាធរ​នឹង​ធ្វ់​របង​បិទ​ត្រង់​កន្លែង​រញ៉េរញ៉ៃ​។ ចំពោះ​ម៉ូតូ រ៉ឺម៉ក រទេះ រថយន្ត​ចត​អត់​សណ្តាប់ធ្នាប់ លោក​នឹង​ទិញ​រថយន្ត​សម្រាប់​ស្ទូច ដឹក​អូស​យកចេញ ដោយ​បារម្ភ​ចំពោះ​លទ្ធផល​និង​ប្រសិទ្ធិភាព​នៃ​គ​ម្រោម​សកម្មភាព​ទាំងនេះ លោក​សាន ស៊ានហូ បាន​និយាយ​សម្រួល​ភាព​តានតឹង​នៃ​ភាពម៉ឺងម៉ាត់​ថា ៖ ” ការងារ​នេះ​ត្រូវ​អន់​រំ​ផ្សព្វផ្សាយ ណែនាំ​អោយអស់​លទ្ធភាព​សិន សឹម​ចាត់ការ​តឹង​ជា​ក្រោយ​។ ហើយ​ការអនុវត្ត​នេះ លោក​តែឯង​មិនអាច​ធ្វើ​អី​កើត​ទេ ចឹ​ង​ត្រូវតែ​រួមគ្នា​គិត​រួមគ្នា​ធ្វើ ហើយ​ដាច់​ខាត់​មិន​រំលឹក​អតីតកាល កំហុស ពោលគឺ​គ្មន​នរណា​បន្ទោស​នរណា​ទេ​?

​លោក​ថែមទាំង​អួតអាង​ថា ៖ ” សកម្មភាព​ទាំងឡាយ​ក្នុង​ផែនការ​របស់លោក គឺ​ធ្វើ​អោ​បាន​សាច់​ការ​រហូត មិន​ធ្វើ​ដើម្បី​ល្អមើល មួយ​ឈុ​ល​នោះទេ​”​។ ទោះយ៉ាងណា​ទាំង​មន្ត្រី​ស៊ីវិល កងកម្លាំង ពលរដ្ឋ​និង​ភ្ញៀវ​នានា​ព្រលយ​អោយ​ថឹ​ង​ថា ៖ ការប្តេជ្ញា ការអះអាង​នោះ​របស់លោក សាន ស៊ានហូ អភិបាល​ថ្មី​នៃ​ក្រុង​ប៉ែត​នេះ អាច​បាន​លទ្ធផល​និង​ប្រសិទ្ធិភាព​តិចតួច​ណាស់ ត្បិត​ការនិយាយ​វា​ដូចជា​ស្រួល ប៉ុន្តែ​ដល់​អនុវត្ត​ជាក់ស្តែង វាដ​ញច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ចឹ​ង ៕ ដោយ ៖ បន្ទាយ

×