បន្ទាយមានជ័យ ៖ គោយន្តដាច់កាឡេក្រឡាប់នៅផ្លូវជាតិលេខ៦ ត្រង់ចំណោទនាស្រុកព្រះនេត្រព្រះ ស្លាប់ម្នាក់ របួស៣នាក់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ 0265-0266 ស្ថិតនៅភូមិភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលចរាចរណ័ស្រុកព្រះនេត្រព្រះអោយដឹងថា: គ្រោះថ្នាក់នោះបង្កអោយមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់រងរបួសធ្ងន់ ស្រាល ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។
សមត្ថកិច្ចបន្តថា ៖ មូលហេតុនៃគ្រោះថ្នាក់នោះដោយសារគោយន្តកែច្នៃដាច់កាឡេ ក្រឡាប់ នៅត្រង់ផ្លូវជម្រាលចំណោទភ្នំជញ្ជាំង៕ ដោយ ៖ បន្ទាយ