ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ឡ លីនឈាន ( LUO Linquan ) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សប្រជាជនចិន ខណ្ឌជីវឡុងប៉ ប្រធាននាយកដ្ឋានរណសិរ្សរួបរួមខណ្ឌជីវឡុងប៉ និងជាអភិបាលខណ្ឌជីវឡុងប៉ នៃទីក្រុងឆុងឈីង ។
ក្នុងកិច្ចពិភាក្សាខាងលើរវាងភាគីទាំងពីរដើម្បីពិភាក្សាការងារ និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងឆុង ឈីង ទាំងវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌ អប់រំ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕ ដោយ ៖ កូឡាប