ខេត្តស្វាយរៀង ៖ លោក យិត ស៊ុនណារ៉ា ប្រធានកិត្តិយសក្រុមការងារ គណកប្សកម្ពុជាចុះជួយឃុំមេ ស ថ្ងក និងលោក តែម មុឺន ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះជួយឃុំមេ ស ថ្ងកស្រុកចន្ទ្រា ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៣ ខែ មករាឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួនជាង២០០នាក់ដែលមកពីភូមិចំនួន៦ក្នុងឃុំមេ ស ថ្ងក ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យកាន់តែខ្លាំង។
ពិធីនេះបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ។
លោក យិត ស៊ុនណារ៉ា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកគណបក្សប្រជាជនថ្មី បន្ទាប់ពីសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ជួយស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។
លោកបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យកាន់តែរីកចំរើនថែមទៀត។
ប្រធានក្រុមការងារក្រុមការងារគណកម្មាធិការកណ្តាលចុះជួយឃុំមេសរថ្ងកស្រុកចន្ទ្រា បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»។
ជាមួយគ្នានោះ លោក ក៏បានសំណូមពរដល់សមាជិកថ្មីទាំងអស់ ដែលបានបញ្ចូលជាសមាជិកបក្សនៅថ្ងៃនេះ ត្រូវរួមសាមគ្គីគ្នា ឲ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយ បក្សឲ្យបានជ្រួតជ្រាបដល់ ប្រជាពលរដ្ឋ និង ត្រូវចេះដឹកនាំ សមាជិកបក្ស ក៏ដូចជា ក្រុមគ្រួសារបងប្អូនដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំប្រទេស និងមានការ អភិវឌ្ឍបន្តទៅទៀត។
នៅក្នុងឱកាសនោះផងដែរអធិបតីបានឧបត្ថម្ភថវិកាដល់ភូមិទាំង៦ក្នុងមួយភូមិៗទទួលបាន១លានរៀល និងឧបត្ថម្ភដល់ចាស់ជរា និង ជនទីទាល់ក្រ ចំនួន៤៥នាក់ក្នុងម្នាក់ៗទទួល៥០០០០៛ ព្រមទាំងសមាជិកថ្មីអ្នកចូលទាំងអស់ក្នុងម្នាក់ៗ១០០០០៛ផងដែរ ៕ ដោយ ៖ វ៉ៃគោ