Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ នាយករដ្ឋមន្ត្រី គាំទ្រ​ការវិភាគ​នយោបាយ របស់លោក ជេម សុខ​

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​គាំទ្រ​ការវិភាគ​នយោបាយ របស់លោក សុខ សុគន្ធ ហៅ ជេម សុខ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការវិភាគ​របស់លោក ជេម សុខ មាន​ហេតុផល អាច​ទទួលយកបាន ខុស​ពី​អ្នកវិភាគ​ដូរ​បាយ​មួយចំនួន​។​

​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ កាលពី​ថ្ងៃ​ទី​១៤​ខែ​មករា​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សង្ឃឹមថា​លោក​សុខ សុគន្ធ ដែល​ខ្ញុំ​ចាត់ទុកថា ជា​អ្នកវិភាគ​មួយ​ដែល​ជ្រៅជ្រះ ។ គាត់​មិន​កាន់ជើង​ខ្ញុំ​ទេ ជួនកាល់​គាត់​ហៅ​ខ្ញុំ​ថា​អា​ហ៊ុន​សែន ប៉ុន្តែ​គាត់​ពិតជា​មាន​ការវិភាគ មាន​ខ្សែរយៈ ខុស​ពី​អ្នកវិភាគ​ដូ​របាយ ។ អា​អ្នកវិភាគ​ដូ​របាយ អា​ហ្នឹង​គឺ​វា​មាន​ផល​ប្រយោជន៍ អា​ខ្លះ​ចេញ​ពី​ទីប្រឹក្សា​នេះ ចេញ​ពី​បក្ស​នេះ ចេញ​ពី​បក្ស​នោះ ដើរ​និយាយដូ​របាយ​។ ប៉ុន្តែ​បើ​និយាយ​របៀប​លោក ជេម សុខ នេះ​។ ខ្ញុំ​ស្តាប់​ការវិភាគ​របស់គាត់ គាត់​អត់​មាន​ផលប្រយោជន៍​អ្វី អ៊ីចឹង​គាត់​វ៉ៃ​តែ​ទាំងអស់ ។ គាត់​វិភាគ​អ្វី​ដែល​ខ្ញុំ​បានគិត អ៊ីចឹង​ខ្ញុំ​រង់ចាំ​មើល​ខាង​នោះ​ដើរ បើ​អ្នកឯង​ដើរ​ត្រង់ ខ្ញុំ​ក៏​ដើរ​ត្រង់​ដែរ បើ​អ្នកឯង​ដើ​រវាង ខ្ញុំ​ក៏​ដើ​រវាង​ផ្លូវដែរ​។ ចំណុច​នេះ​សូម​កុំ​ភ្លេច ហើយ​កុំ​អាង​អី ហៅ​មី​ស៊ី​ល ធ្លាប់​ហៅ​មី​ស៊ី​លបាញ់​ចូល​ទួល​ក្រសាំង ។ វា​អាក្រក់​ដល់​ប៉ុណ្ណឹង រឿង​អី​យើង​អត់ឱន​ឲ្យ​វា ។ ការសម្លាប់​កម្ពុជា តាម​រូបភាព​ណា​មួយ​ស្នើ​នឹង​សម្លាប់​ក្រុម​ដែល​អ្នកឯង​គាំទ្រ ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល ហ៊ុន សែន ។ ខ្ញុំ​មិន​លើកលែង​ឲ្យ​ទេ អាហ្នឹង​ល្បែង មាន​ទៅ​មានមក​”៕ ​ដោយ​៖ រចនា

spot_img
×