ភាពស្រស់ស្អាត គឺជាផ្នែកមួយដ៏សំខាន់បំផុត ដែលគូស្វាមីភរិយាទាំងឡាយ តែងប្រាថ្នាចង់បាន ដោយពុំចង់ឲ្យកើតមានរូបភាពអាប់អួរណាមួយឡើយ ។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់មង្គលការមួយនេះនៅក្នុងប្រទេសហ្វីលីពីន បែរកូនកំលោះកូនក្រមុំ ស្រាប់តែនាំគ្នាចូលរាំស្លូ នៅក្នុងដីភក់ឡើងបែកខ្ទិះ បណ្តាលឲ្យឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតក្លាយទៅជា…កន្ទប ។
ទោះយ៉ាងណា នៅក្នុងទិដ្ឋភាពដ៏គួរឲ្យហួសចិត្តនេះ ត្រូវបានមនុស្សជាច្រើនលើកឡើងថា ពួកគេបង្ខំធ្វើបែបនេះ ដោយសារតែមូលហេតុបណ្តាលមកក្រោយភ្លៀងធ្លាក់មួយមេធំជន់លិចរោងការរបស់ពួកគេ ៕