Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​ម្ចាស់​ជល​យានយន្ត​យកចិត្តទុកដាក់​បង្ការ សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ ឆ្លងកាត់​ការដ្ឋាន​សាងសង់​ស្ពានដែក​បេឡេ មុខ​ឃ្លាំង​សាំង​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី បាន​ជូនដំណឹង​អោយ​ម្ចាស់​ជល​យានយន្ត​គ្រប់​ប្រភេទ យកចិត្តទុកដាក់​បង្កា​រ និង​ការពារ​សុវត្ថិភាព​អោយ​ខ្ពស់ នៅពេល​ធ្វើដំណើរ​តាម​ដង​ទន្លេ​ឆ្លងកាត់​ការដ្ឋាន​សាងសង់​ស្ពានដែក​បេឡេ មុខ​ឃ្លាំង​សាំង ខណៈ​ដែល​ស្ពាន​ឆ្លងកាត់​ទន្លេ​នេះ​បាន​នឹង​កំពុង​ដំណើរការ​វាយ​បុកគ្រឹះ និង​បញ្ឈរ​ដែ​កសស​រនៅលើ​ផ្ទៃ​ទឹក​។​
​បើ​យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សបុ​ក​របស់​រដ្ឋបាល​រាជធានី​បានអោយដឹងថា នៅពេល​នេះ​ការដ្ឋាន សាងសង់​ស្ពានដែក​បេឡេ​ឆ្លងកាត់​ទន្លេសាបត​ភ្ជាប់​ពី​ច្រាំង​ជ្រោយចង្វា​-​ឫស្សីកែវ បាន​និង​កំពុង​ចាប់ផ្តើម ដំណើរការ​វាយ​បុកគ្រឹះ និង​បញ្ឈរ​ដែក​សរសរ​នៅលើ​ផ្ទៃ​ទឹក​។​

​រដ្ឋបាល​រាជធានី សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ជល​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ ឆ្លងកាត់​ទីតាំង​ការដ្ឋាន មេត្តា​យកចិត្តទុកដាក់​បង្ការ ការពារ​សុវត្ថិភាព​អោយបាន​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពានដែក​បេឡេ​នេះ​គឺ​ធ្វើ​ការសាងសង់​អោយ​ឆ្លង​បណ្តោះអាសន្ន​ដើម្បី​សម្រួល​ចរាចរណ៍​ពី​ស្ពាន​ជ្រោយចង្វារ​ចាស់​ដែល​បាន​នឹង​កំពុង​ធ្វើ​ការជួសជុល បន្ទាប់​ពី​ស្ពាន​នោះ​ជួសជុល​រួច​ស្ពានដែក​បេឡេ​នេះ​នឹង​ត្រូវ​រួស​រើចេញ​វិញ ជាមួយនឹង​ការ​សាង​សាង់​ស្ពានថ្ម នៅ​ស្របគ្នា ដោយ​ត​ភ្ជាប់​រវាង​ខណ្ឌ​ជ្រោយចង្វា និង ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូឡាប​

 

×