Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​បញ្ជា​លុបបំបាត់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ដាក់​បទបញ្ជា​ទៅ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម រាជធានី ខេត្ត ត្រូវ​លុបបំបាត់​នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ខេត្ត​តាកែវ​។​

​បើ​តាម​ការផ្សព្វផ្សាយរ​បស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ បានបញ្ជាក់​ថា បន្ទាប់ពី​បាន​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដោយ​មាន​ការសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​តាកែវ ក្នុង​ការចុះ​ទៅ​ពិនិត្យ ស្រាវជ្រាវ និង​ធ្វើការ​វិភាគ​យ៉ាង​ម្មត់​ចត់ ផលិតផល​ស្ករត្នោត​ក្លែងក្លាយ និង​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ស្រុក​បាទី ខេត្តតាកែវ រួចរាល់​មក នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​បញ្ជា​ទៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី ខេត្ត ទាំង​២៥​ឲ្យ​លុប​បំបាត់​ជាបន្ទាន់ នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស​។​

​តាម​ខ្លឹមសារ​លិខិត​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដែល​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៧ ដោយ​លោក​ទេសរដ្ឋមន្ត្រី ផ្ញើ​ជូន​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម រាជធានី ខេត្ត​ទាំង​២៥ ទូទាំង​ប្រទេស បានបញ្ជាក់​ថា កន្លងមក​មាន​ការផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​បាន​ផលិត​ចេញពី​វត្ថុធាតុដើម​ស្ករស ឬ​ស្ករ​ប្រភេទ​ផ្សេង​ទៀត ហើយ​បាន​កែច្នៃ​ទៅជា​ផលិតផល​ស្ករ​ដែល​មាន​រសជាតិ​ក្លិន​ពណ៌​និង​ទ្រង់ទ្រាយ​ដូចគ្នា​ទៅ​នឹង​ស្ករត្នោត និង​បាន​យក​ទៅ​ចរាចរ​លើ​ទីផ្សារ​បន្លំ​ធ្វើ​ជា​ស្ករត្នោត​ខ្មែរ​។ សកម្មភាព​នេះ គឺជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករត្នោត​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​ផលិតផល​ជាតិ​កំពុង​ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ដូច្នេះ ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម រាជធានី ខេត្ត ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ការលុបបំបាត់​សិប្បកម្ម​ស្ករត្នោត ក្លែងក្លាយ​ចាប់ពីពេលនេះ​តទៅ​។​

​គួរ​រំលឹក​ផងដែរ​ថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ មាន​បាតុភាព​មួយ​បាន​កើតឡើង​នៅ​ស្រុក​បាទី ខេត្តតាកែវ គឺ​ការផលិត​នូវ​ផលិតផល​ស្ករត្នោត ដែល​ប្រើប្រាស់​ធាតុ​ផ្សំ​ពី​ស្ករស ១០០​ភាគរយ ដោយ​យក​ទៅ​កម្លោច​លាយ​ទឹក រួច​យក​ទៅ​កូរ​វិក ធ្វើឲ្យ​មាន​រូបភាព​ដូច​ស្ករត្នោ​តពិត​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ទេសរដ្ឋមន្ត្រី និង​ជ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក៏ដូចជា​អាជ្ញាធរ​ខេត្ត​តាកែវ បាន​ចេញ​បញ្ជា ផ្អាក​ជា​បណ្តោះអាសន្ន នូវ​សកម្មភាព​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនោះ​និង​ង​បាន​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​បច្ចេ​ទេស នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​តាកែវ ចុះ​ពិនិត្យ​ត ស្រាវជ្រាវ និង​វិភាគ ពី​បញ្ហា​នេះ ហើយ​នៅពេល​ការពិនិត្យ និង​វិភាគ​បាន​ប្រព្រឹត្តទៅ​ចប់សព្វគ្រប់​។ លោក​ទេសរដ្ឋមន្ត្រី ក៏​ចេញ​បញ្ជា​ឲ្យ​លុបបំបាត់​ជាបន្ទាន់ នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ទូទាំង​ប្រទេស​។​

​ពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង​គ្រោះ ដោយសារ​ការបរិភោគ​ស្ករត្នោត​ក្លែងក្លាយ ដែល​ក្រុមមន្ត្រី​ជំនាញ​អនុញ្ញត​ឲ្យ​ផលិត ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ពី​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ភូមិ​ពានមាស​ខាងកើត ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ។​

​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បានឲ្យដឹងថា ការ​ដែល​ពួកគាត់​នៅ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​យ៉ាង​រលូន​បែបនេះ គឺ​ពួកគាត់​បាន​ចំណាយលុយ​ច្រើន​ណាស់ បង់​ទៅ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ បើ​ពុំ​មាន​ការបង់ប្រាក់​ទេ ពួកគាត់​ប្រឈម​នឹង​ការបិទ​ទីតាំង​ផលិត​មិន​ខាន​។​

​បើ​តាម​ការអះអាង​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បានឲ្យដឹងថា វត្ថុធាតុដើម​យកមក​ផលិត​ស្ករត្នោត​ក្លែងក្លាយ មានដូចជា​ស្ករស ទឹក អំបិល ប្រេង​ឆា តែ​ជា​អាថ៌កំបាំង​នៅ​មាន​វត្ថុ​ផ្សំ​ផ្សេងៗ​ទៀត ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​៕ ដោយ​៖​កូឡាប​

 

×