ទឹកត្រី ប្រហុក គឺជាគ្រឿងផ្សំដ៏សំខាន់ដែលពុំអាចខ្វះបាន សម្រាប់ប្រជាជនខ្មែរធ្វើម្ហូបអាហារជារៀងរាល់ថ្ងៃ ។ ដោយឡែក បើនិយាយពីក្លាមប្រៃវិញ ក៏ជាអាហារដែលមនស្សភាគច្រើនចូលចិត្តញ៉ាំ ដោយគ្រាន់តែឃើញក៏ហូរទឹកមាត់ដែរ ។ ប៉ុន្តែ ថ្មីៗនេះ គ្រឿងម្ហូបផ្អាប់ទាំងនេះ ត្រូវបាននារីម្នាក់បានបង្ហោះសារដាស់តឿនឲ្យបងប្អូនទាំងអស់គ្នានៅលើហ្វេសប៊ុក កុំញាំរបស់ទាំងអស់នេះច្រើនពេក ប្រយ័ត្នប្រឈមនឹងការដុះសាច់ច្រមុះ បំពង់ក ត្រូវវះកាត់ដូចរូបនាង ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Daa LaaDaa បានបង្ហោះសរសេររៀបរាប់ឲ្យដឹងថា៖ «រឿងដែលមនុស្សភាគច្រើនតែងមើលរំលង ចូលចិត្តញុំាគ្រឿងផ្អាប់ ក្តាមប្រៃ ទឹកត្រី ផ្អក ប្រហុក គ្រឿងហឹរ អត់គិតទីបំផុតលទ្ធផល ប្រឈមនឹងការដុតសាច់ច្រមុុះ បំពង់ក ត្រូវវះកាត់ ឈឺចង់ប្រកាច់ ត្រូវញុកអាលុយមីញូមចូលច្រមុះជិតលិច គេបាញ់ភ្លើងចូលដុតនឹងអគ្គសនី ទឹកភ្នែកហៀរចុះមកមិនដឹងខ្លួន ញុកសំលីចូល 24ម៉ោង … នៅពិបាកច្រើនទៀត ចង់ដាស់តឿនគ្រប់គ្នាអោយប្រយ័ត្នបំផុតចំពោះរឿងនេះ» ៕