Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ ៦២២​គ្រួសារ នៅ​ភូមិ​៩ និង​ភូមិ​១៦ សង្កាត់​ទន្លេបាសាក់​ទទួល​ប្លង់រឹង​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​លើ​ដីឯកជន​របស់​រដ្ឋ​នៅ​ភូមិ​៩​និង​ភូមិ​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ចំនួន​៦២២​គ្រួសារ បាន​ទទួល​វិញ្ញាបនបត្រ​សំគាល់​អចលនទ្រព្យ (​ប្លង់រឹង​) ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ប្រគល់​ជូន​ចាប់ពី​ថ្ងៃ​ទី​១៣​រហូត​ដល់​ថ្ងៃ​ទី​២០​ធ្នូ នៅក្នុង​បរិវេណ​ទីតាំង​ខារ៉ាអូខេ​សូ​ល ។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៣​ធ្នូ ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​ទីតាំង​ខារ៉ាអូខេ​សូ​ល ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រោម​អធិបតីភាព លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​ខាត់ ណា​រិទ្ធ ចៅសង្កាត់​ទន្លេ​បាសាក់​បាន​លើកឡើង​ថា ក្នុងនាម​តំណាង​អោយ​ប្រជាពលរដ្ឋ រស់នៅ​លើ​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​របស់​រដ្ឋ​នៅ​មុខ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ពិតជា​រីករាយ​ណាស់​ដែល​រដ្ឋបាល​រាជធានី ចែក​វិញ្ញាបនបត្រ​សំគាល់​អចលន​វត្ត​នេះ ក្រោយ​ពី​ពួកគាត់​បាន​រងចាំ​ជា​យូ​មកហើយ បន្ទាប់ពី​បាន​ស្នើសុំ​ទៅ​ថ្នាក់​ខណ្ឌ រាជធានី​ភ្នំពេញ រហូតដល់ មាន​ការសម្រេច​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រគល់ជូន​ដី​នេះ​អោយ​មក​ប្រជាពលរដ្ឋ​យើង ហើយ​ត្រូវបាន​ប្រជាជន​កន្លងមកនេះ​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​គោលនយោបាយ​របស់​សម្តេច​តេជោ ។​សម្រាប់​ការប្រគល់​វិញ្ញាបនបត្រ​សំគាល់​អចលន​វត្ត ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ យើង​នឹង​ចាប់ផ្តើម​ប្រគល់ជូន​ចាប់ពី​ថ្ងៃ​ទី​១៣​រហូត​ដល់​ថ្ងៃ​ទី​២០​ធ្នូ នៅក្នុង​បរិវេណ​ទីតាំង​កា​រ៉ា​អូ​ខេ​សូល ។​

​លោក សារិន វណ្ណា ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​ បាន​ថ្លែងថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជា​វិធីសាស្ត្រ​មួយ ដែល​យើង​អាច​ធ្វើ​ការចុះបញ្ជី​ដីធ្លី បាន​យ៉ាង​ច្បាស់​មាន​ប្រសិទ្ធិភាព មាន​តម្លាភាព និង​ធានាបាន​នូវ​ភាពកក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការកាន់កាប​ដីធ្លី និង​ធានា​សុវត្ថិភាព​ដីធ្លី ។ ការ​គ្របគ្រង​ដីធ្លី​បាន​ល្អ ជា​មូលដ្ឋាន​អោយ​រដ្ឋ គិតគូរ​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ និង​ផ្តល់​លក្ខណៈ​ងាយស្រួល ដល់​ការជំរុញ​កិច្ច​វិនិយោគ លើកស្ទួយ​សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត គឺជា​ការរួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការអនុវត្ត​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព ។​

​លោក សារិន វណ្ណា បាន​បន្តថា កម្មវិធី​អនុវិស័យ​ដីធ្លី រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ឋិ ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​៩ និង​ភូមិ​១៦ សង្កាត់​ទន្លេបាសាក់ ចំនួន ៦២២​ប័ណ្ណ ។ ការប្រគល់​ជូន​នេះ រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​ម៉ឺន​គ្រួសារ ឬ​បណ្ណ​ស្មើ​នឹង​ដី​ប្រមាណ​ជ​ស​៨០​ហិច​តា ។​

យើង​បាន​ប្រទានកម្ម​ដីឯកជន​របស់​រដ្ឋ​នេះ​ប្រគល់ជូន​ប្រជាពលរដ្ឋ រហូត​១៦​កន្លែង ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​ទំនាស់​ដីធ្លី បងប្អូន​មាន​កម្មសិទ្ធិ គឺ​ដី​ឡើងថ្លៃ មានតម្លៃ​។ តំបន់​ទាំងមូល​បាន​ចុះបញ្ជី​ហើយ តែ​ក៏​មាន​ដី​ខ្លះ​ក៏​មិន​ទាន់​បាន​ចុះបញ្ជី​ដី បើ​មិន​ទាន់​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​មន្ទីរ​សុរិយោដី​រាជធានី​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា សម្តេច​តេជោ ហ៊ុន សែន​ធ្នាប់​បាន​មានប្រសាសន៍​ហើយ​ថា ដី​នេះ​ជា​ដី​របស់​យើង ប្រគល់​ជូន​ពួកគាត់​ទៅ មាន​ជម្រក​គឺ​មាន​ភាពនឹងន​ក្នុង​ចិត្ត​។ លោក​ថា អ្នកក្រ​នៅ​ស្រុក​ស្រែ​និង​អ្នកក្រ​នៅ​ភ្នំពេញ​ខុសគ្នា បើ​អ្នកក្រ​នៅ​ភ្នំពេញ​គឺ​គ្មាន​អ្វី​សោះ រស់នៅ​ចំណី​សាធារណៈ​របស់​រដ្ឋ បើ​នៅ​ស្រែ​ក្រ​មែន​តែ​មាន​ដី មាន​ស្រែ​មាន​ផ្ទះ​ស្នាក់នៅ​។​

​លោក​បន្តថា កន្លងមកនេះ​លោក​ទទួលស្គាល់ថា មាន​មន្ត្រី​របស់​លោក​មួ​យ​ដូចជា​ប៉ូលីស​ចរាចរ​និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​ណា​នោះ មាន​សំដី​មិន​ល្អ​ជាមួយ​ប្រជាពលរដ្ឋ កត្តា​ទាំងអស់​នេះ ក៏​ព្រោះតែ​ពួកគាត់​បំរើ​ការងារ​ហត់​ពេក​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក​នឹង​ធ្វើ​ការកែទម្រង់ បញ្ហា​នេះ​អោយបាន​ល្អ​ប្រសើរ​ឡើង ធ្វើយ៉ាងណា​អោយ​មន្ត្រី​របស់​យើង ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​អាច​អោយ​ពួកគាត់​ទទួលស្គាល់​ថា​យើង​ល្អ ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​បន្តទៀត​។​
​លោក​បន្តថា ការផ្តល់ជូន​នូវ​វិញ្ញាបនបត្រ​សំគាល់​អចលន​វត្ត ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​ជា​កាដូ​ដ៏​ធំធេង​ណាស់​ដែល​សម្តេច​តេជោ​ផ្តល់ជូនបង​ប្អូនប្រជា​ពលរដ្ឋ យើង សម្តេច​តេជោ​តែង​គិតគូ​រ​ជា​និច្ច​ពី​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ ដោយ​មិន​អោយ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះ​ទេ​៕ ដោយ​៖​កូឡាប​

 

×