ខ្នុរជាផ្លែឈើដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរ ដោយសារតែវាមានរស់ជាតិផ្អែមឆ្ងាញ់។ ខ្នុរមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព លើសពីនេះទៅទៀត វាក៏ផ្តល់ប្រយោជន៍ច្រើនផងដែរ ចំពោះសម្រស់។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់វាចំពោះសម្រស់ ៖
ខ្នុរ ជួយដោះស្រាយបញ្ហាមុន
ប្រសិនបើអ្នក កំពុងជួបបញ្ហា មុខឡើងមុន នោះខ្នុរ ជាដំណោះស្រាយ សម្រាប់អ្នកហើយ។ ចូរយកសាច់ផ្លែខ្នុរ ស្រស់ទៅកិនឲ្យម៉ត់ រួចយកមកលាបលើមុខ ដោយម៉ាស្សាថ្នមៗ។ ទុកវាចោល ១៥ នាទី ទើបលាងទឹកចេញ ឲ្យបានស្អាតល្អ។
ខ្នុរ ជួយស្បែកដែលស្ងួត
ដើម្បីការពារស្បែក ពីការរបក ប្រេះ ឬស្ងួតខ្លាំងពេក អ្នកអាចម៉ាស្សាមុខថ្នមៗ ជាមួយនឹងទឹកផ្លែខ្នុរ។ អ្នកគួរតែទុកវា ឲ្យជោគលើមុខយូរបន្តិច។ បន្ទាប់មក លាងសម្អាតមុខ ដោយទឹកផ្កាកូឡាប។
ខ្នុរ ជួយការពារភាពជ្រីវជ្រួញ
ភាពជ្រីវជ្រួញ ធ្វើឲ្យអ្នកឆាប់ចាស់ ហើយមុខឡើងគ្រើម។ ដើម្បីការពារបញ្ហានេះ អ្នកគួរតែយកសាច់ខ្នុរ កិនឲ្យម៉ត់ល្អ រួចម៉ាស្សាថ្មមៗ នៅលើមុខ។ ទុកវាចោល ១០ នាទី ចាំលាងទឹកចេញ។
ខ្នុរ បំបាត់អាចម៍រុយ
ចូរកិនសាច់ផ្លែខ្នុរលាយជាមួយគ្រាប់របស់វា រួចយកទៅលាបលើមុខ នោះវាប្រាកដជា ជួយកាត់បន្ថយ អាចម៍រុយបានខ្លះ ជាមិនខានឡើយ។
ខ្នុរ ជួយបំបាត់ស្នាម ឬសម្លាក
ស្នាម ឬសម្លាក អាចបំបាត់បាន ដោយការប្រើសាច់ខ្នុរ។ ចូរប្រើម្សៅផ្លែខ្នុរ លាយជាមួយទឹកឃ្មុំ ដើម្បីយកទៅលាប លើកន្លែងដែលមានបញ្ហា៕ សុភ័ក្ត្រ
ប្រភព៖ health