Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ព្រៃឈើ​ម្នាក់ រង​ការគំរាមកំហែង ក្រោយ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​

​ខេត្ត​ស្ទឹងត្រែង ​៖ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ រង​ការគំរាមកំហែង​ដោយ​វិធី​បាញ់បោះ​វាយ​​កម្ទេច​រថយន្ត និង​ប្រើប្រាស់​រូបភាព​បង្ក​គ្រោះ​
ថ្នាក់​ចរាចរ ប្រសិនបើ​មិន​ព្រម​ដោះដូរ​រថយន្ត​​ជា​មធ្យោបាយ​បម្រើ​ឲ្យ​បទល្មើស​ចំនួន​២​គ្រឿង ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នងការ​នគរបាល​ខេត្ត ចាប់​កាលពី​ថ្ងៃ​ទី​១៨ មករា ២០១៩​កន្លងទៅ​នៅ​ចំណុច​បេង​ធំ​ភូមិ​អូរ​ឬ​ស្សី​កណ្តាល​ឃុំ​អូរឬស្សី​កណ្តា​
​ល ស្រុក​សៀម​បូក​។ ករណី​នេះ​លោក សុខ ស៊ីដា បាន​​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ដោយ​គ្រោងទុក​ជាមុន ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ប្រសិន​គ្រោះ​ដោយ​ប្រការ​​ណា​មួយ​នឹង​ត្រូវ​ដាក់បន្ទុក ទៅលើ​ឈ្មោះ​គឹម​ ​វុទ្ធី ដែល​ជា​មេ​ឈ្មួញ​ឈើ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ មករា ២០១៩​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​​ស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​​ត្រែង​ក្រោម​បទបញ្ជា​ពី​អភិបាលខេត្ត​ឲ្យ​បង្ក្រាប​រឹបអូស​រថយន្ត​សាំ​យ៉ុង​ចំនួន​២​គ្រឿង ផ្ទុក​ឈើ​កកោះ​ប្រភេទ​លេខ​១ ចំនួន​៣៨​សន្លឹក​ស្មើ​ជាង​៥​ម៉ែត្រគូប​ត្រីគុណ​។ ក្រោយ​ការបង្ក្រាប​រឹបអូស​វត្ថុតាង​បទល្មើស​ខាងលើ​ក្រោម​​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុកជា​សម្បត្តិ​​រដ្ឋ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។ ចំណែក​រថយន្ត​ជា​​មធ្យោបាយ​បម្រើឲ្យ​បទល្មើស​រដ្ឋបាល​ព្រៃ​​ឈើ​ផ្តល់​លទ្ធភាព​ឲ្យ​ម្ចាស់​ចូលខ្លួន បង់​ផាក់ពិន័យ​តាម​ច្បា​ន់​ស្តីពី​រដ្ឋបាល​ព្រៃឈើ​។​

​ក្រោយ​ការចាប់​រឹបអូស​វត្ថុតាង​ទាំងនោះ នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ​មករា​ ឆ្នាំ២០១៩ ម្ចាស់​ឈើ​និង​ជា​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​ទៅ​គំ​រា ម​កំហែង​មន្ត្រីរដ្ឋបាល​ព្រៃ​​​ឈើ​ដោយ​ប្រើប្រាស់​វិធី​បាញ់បោះ វាយកម្ទេច​​​រថយន្ត ម៉ាក​ហាយ​ឡែន​ឌ័​រ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ប្រើប្រាស់​វិធី​បង្ក​គ្រោះថ្នាក់​ចរាចរ​ជាដើម​។​

​លោក សុខ ស៊ី​ដា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​បានបញ្ជាក់​ថា លោក​​គឹម វុទ្ធី ហៅ ធី​កា​ប៉ូ ភេទ​ប្រុស​អាយុ​៤៥​រស់​​នៅ​ខេត្ត​ក្រចេះ បាន​ទូរស័ព្ទ​មក​នៅ​វេលា​ម៉ោង​៣​និង​៦០​នាទី​រំលង​អធ្រាត្រ ថ្ងៃទី​២៤​មករា ដោយ​បាន​គំ​រា ម​កំហែង​សម្លាប់ និង​មាន​​បំណង​បំផ្លាញ នូវ​រថយន្ត​របស់​លោក ដោយ​បញ្ជាក់​ថា បើ​ចង់​សុខ​និង​មិន​ប៉ះពាល់​អី​នោះ ត្រូវ​ដោះដូរ ជា​ថ្នូរ​ហ្នឹង​រថយន្ត​២​គ្រឿង​ដែល​ក្រុម​ការងារ​​ជំនាញ សហការ​ជាមួយ​ក្រុម​​ចម្រុះ​ចាប់​ឃាត់ នៅ​ចំណុច​បេង​ធំ ភូមិ ឃុំ​អូរ​ឬ​ស្សី​កណ្តាល​កាលពី​ថ្ងៃ​ទី​១៨​មករា​២០១៩
​កន្លង​ទៅ​មក​វិញ​។​

​លោក សុខ ស៊ីដា បញ្ជាក់ថា លោក​បាន​​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ដោយ​គ្រោងទុកជាមុន ដើម្បី​រក្សា​
​សុវត្ថិភាព​ផ្ទាល់ខ្លួន ប្រសិន​គ្រោះ​ដោយ​ប្រការ​​ណា​មួយ​នឹង​ត្រូវ​ដាក់បន្ទុក ទៅលើ​ឈ្មោះ​គឹម​ ​វុទ្ធី ហៅ​ធី​កា​ប៉ូ​នោះ​តែម្តង​៕ ​ដោយ ​៖​ រចនា​

×