Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ណែនាំ​អំពី​ការប្រើប្រាស់​ធនធាន​ទឹក ប្រកបដោយ​ប្រសិទ្ធភាព ជៀសវាង​ការខ្វះខាត​ទឹក​ប្រើប្រាស់​

​ខេត្ត​ស្វាយរៀង ​៖ ​លោកស្រី សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ម៉ី លី​ហួត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អមដំណើរ​ដោយ​លោក គឹម សាវុធ ប្រធាន​មន្ទីរ និង​លោក ណុប ទូច អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ទី ២៣​និង​២៤ ខែ​មករា ឆ្នាំ ២០១៩ នេះ​បាន​អញ្ជើញ​​ចុះទៅ​ពិនិត្យ​ការងារ​អន្តរាគមន៍ និង​ចុះ​ផ្សព្វផ្សាយ​អំពី​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដល់​ឃុំ​ចំនួន​២ នៅ​ខេត្ត​ស្វាយរៀង​ ​គឺ​ឃុំ​ស្វាយ​យា​ស្វាយជ្រំ និង​ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់រោទិ៍​។​

​ការងារ​ដែល​គណៈប្រតិភូ​បាន​ដាក់​ផែនការ​ឱ្យ​អនុវត្ត​បន្ទាន់​ចំពោះ​មុខ​មាន​ ​ទី​១.​ការងារ​កាយ​វះ​ពោះ​ប្រឡាយ​ស្ថិតនៅ​ភូមិ កៀន​តា​ស៊ីវ និង​ភូមិ​ស្វាយ​ជំរៅ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​លើ​ផ្ទៃដី ៣០៤​ហ​.​ត ស្មើ​នឹង​គ្រួសារ ៣៣៩​គ្រួសារ ដែល​មាន​ប្រវែង​ចំនួន ៣៨០០​ម៉ែត្រ​។

​ទី​២.​ការងារ​កាយ​វះ​ពោះ​ប្រឡាយ ស្ថិតនៅ​ភូមិ​កែវ​ជះ និង​ភូមិ​ចន្ទ្រា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​លើ​ផ្ទៃដី ២១៥​ហ​.​ត ស្មើនឹង ១៦១​គ្រួសារ ដែល​មាន​ប្រវែង​ចំនួន ១៣០០​ម៉ែត្រ​។

​ដោយឡែក​កាលពី​សប្តាហ៍​កន្លងទៅ​នេះ សាលាខេត្ត​ស្វាយរៀង​ក៏​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នូវ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការចាត់វិធានការ​រក្សា​ទឹក​ទុក ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ ណែនាំ​អំពី​ការប្រើប្រាស់​ធនធាន​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព (​ការធ្វើ​ដំណាំ​ស្រែប្រាំង​ទី​ពីរ​) ចៀសវាង​ការខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ​ផង​ដែរ ៕ ដោយ ៖ វ៉ៃ​គោ​

 

×