Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​រាជធានី​ភ្នំពេញ​ចុះសួរសុខទុក្ខ​កងទ័ព និង​វ​រៈនគរបាល​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បើទោះបី​មាន​ភារកិច្ច​មមាញឹក​យ៉ាងណាក្តី ក៏​មិន​បាន ភ្លេច​ការចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ មួយចំនួន​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន​មក​ចែកជូន​ដល់​វរ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ​ឡើយ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​មករា​នេះ ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​នាយ​ទា​ហ៊ាន នាយ​ទា​ហ៊ាន​រង និង​ពលទាហាន​កងពលធំ​អន្តរាគមន៍​លេខ​៣, ​កង​ពល​តូច​​​អន្តរាគមន៍​លេខ​៩ និង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣​។​

អង្គភាព​ខាងលើ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​រដ្ឋបាល​រាជធា​នី​ភ្នំពេញ និង​ជាមួយ​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ ហើយ​តែង​បាន​ទទួល​ការ ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់ តាមរយៈ​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​មក​សួរសុខទុក្ខ​កងទ័ព​ជួរមុខ​របស់​យើង​ជាប់​ជាប្រចាំ​។​

លោក​ឧត្តមសេនីយ៍ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុងឱកាស​នោះ បានលើកឡើង​ពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន មាន​សភាព​ស្ងប់ស្ងាត់ ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​គួរ​ឲ្យ​កត់ សម្គាល់​ឡើយ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ក្នុងការ​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យក្លាយ​ជា​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៃ​ប្រជាជន​ប្រទេស​ក្បែរ​ខាង​គ្នា​។​

​លោក​ឧត្តមសេនីយ៍ បន្តថា ទោះបីយ៉ាងណា យើង​ក៏​មិន​បាន​ភ្លេច នូវ​ស្មារតី​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី មិន​ឲ្យ​ខ្មាំងសត្រូវ​ចូល​ឈ្លានពាន​បានឡើយ និង​ខិតខំ​ជំរុញ​ការលើកកម្ពស់​ជីវភាព​កងទ័ព​ក៏​ដូច​គ្រួសារ​កងទ័ព​ឲ្យបាន​ប្រសើរ​ឡើង​។​

នា​ឱកាស​នោះ​លោក​ម៉ប់ សារិន បាន​ជំរាបជូន​ពី​សភាព​ការវិវឌ្ឍ ថ្មីៗ​របស់​ប្រទេសជាតិ​ដោយ​លោក​បាន​ផ្តោត​ទៅ​លើ​ការ​ថ្លែង​យ៉ាង​ម៉ឹងម៉ាត់​របស់​សម្តេច​តេជោ​ហ៊ុនសែន​ដែល​បាន​បញ្ជាក់​អំពី​ការ​មិន​ដោះដូរ​អធិបតេយ្យភាព​ជាតិ​ជាមួយ​បរទេស ,​ការមិន​យក​សន្តិភាព​របស់​ប្រទេស​ទៅ​ដោះដូរ​ជាមួយ​ជំនួយ ដោយ​កម្ពុជា​ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​និង​សន្តិភាព ហើយ​កម្ពុជា​ត្រូវមាន​សិទ្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ព្រោះថា​កន្លង​មក​មាន ក្រុម​ក្បត់ជាតិ​មួយចំនួន បាន​ព្យាយាម​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ការ​ដោះ​ដូរ​​​សន្តិភាព អធិបតេយ្យភាព​ជាមួយ​ជំនួយ​បរទេស ដែល​ជា​ទង្វើ​មាន​ចេតនា​ធ្វើឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុងគន្លង​ភ្នក់ភ្លើងសង្គ្រាម​ដូ​ចអតីត​កាល និង​បណ្តា​ប្រទេស​មួយចំនួន​នៅ​មជ្ឈឹម​បូព៌ា​។​

​លោក​ម៉ប់ សារិន​បន្តថា ជា​ការពិត​ណាស់ ក្នុង​បុព្វហេតុ​ការពារ​ខឿន​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ​សណ្តាប់ធ្នាប់​របៀប​រៀបរយ​សង្គម ទោះបី​មាន​ការឈ្លានពាន​ពី​សំណាក់​ប្រទេសជិតខាង និង​បញ្ហា​ប្រឈម​ស្មុកស្មាញ​ជាច្រើន​នៅ​គ្រប់​ស្ថានភាព​នៃ​ការវិវត្ត​ន៏​របស់​ប្រទេសជាតិ អាស្រ័យ ដោយ​ផលប៉ះពាល់​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​ព្រម​ទាំង​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​ក្តី ក៏​ថ្នាក់ដឹកនាំ​នាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន​និង​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​បាន​ពុះពារ​រាល់​ការលំបាក​ការពារ​ទឹកដី ក៏​ដូច​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ រក្សា​ស្ថេរភាព​នយោបាយ ប្រឆាំង​ទប់ស្កាត់​រាល់​ឧបាយកល់​ប៉ុនប៉ង​បង្ក​ជម្លោះ ឈ្លានពាន និង​ការពារ​អាយុជីវិត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ​។​

នាឱកា​ស​នោះ​ដែរ លោក​ម៉ប់ សារិន និង​ប្រតិភូ​បាន​នាំយក​អំណោយ​ជាច្រើន​មុខ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន ជូន​ដល់ កងពលធំ​អន្តរាគមន៍​លេខ​៣,​កងពល​តូច​អន្តរា​គម​លេខ​៩,​វ​រះ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ និង​បញ្ជាការដ្ឋាន​អង្គរក្ស​នូវ​គ្រឿងឧបភោគ​បរិភោគ​,​សំភា​រះ​ប្រើ ប្រា​ស់​,​ថ្នាំពេទ្យ​ជា​ច្រើន​មុខ​ទៀត​ផង​ដែរ៕ ដោយ ៖ កូឡាប

 

×