ដូចដែលប្រិយមិត្តជាច្រើនបានដឹងរួចមកហើយ ពីបញ្ហាប៉ះពាល់ដល់ភ្នែក ដោយសារតែការប្រាស្រ័យនឹងឧបករណ៍បច្ចេកវិទ្យាសម័យទំនើប ក្នុងនោះដូចជាទូរស័ព្ទជាដើម ។ ជាក់ស្តែងថ្មីៗនេះ បានកើតមានការភ្ញាក់ផ្អើលទៀតហើយ ដោយសារគណនីហ្វេសប៊ុកមួយមានឈ្មោះថា Cino Kimchi បានបង្ហោះសារទូន្មានបងប្អូននៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផលសម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។
កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូនគ្នា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?
ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h បន្ទាប់ពីគាត់បានដោះចេញ ពេលមកកម្មវិធីវិញពេលយប់ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ ?
មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ?
Wish u get better soon.. #sister» ៕ រក្សា