នេះគឺជាខណៈពេលដ៏កក់ក្តៅមួយ ដែលសត្វឆ្មាគួរឲ្យស្រលាញ់១ក្បាល ត្រូវបានសង្គ្រោះ បន្ទាប់ពីវាត្រូវជាប់គាំងនៅក្នុងសំណុំគ្រឿងម៉ាស៊ីនរថយន្ត មិនដឹងតាំងពីពេលណាមក ។
អ្នកបើកបរបានលឺសម្លេង «ម៉េវៗ» នៅពេលនាងចាប់ផ្តើមបញ្ឆេះម៉ាស៊ីនឡាន ដើម្បីចាកចេញពីផ្ទះនៅក្នុង Chanthaburi ភាគខាងកើតនៃប្រទេសថៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ។
នាងចុះពីរថយន្ត រួចដើរអើតមើលសម្លេងយំនេះ នៅខាងក្រោមរថយន្ត និងចុងក្រោយ នាងបានរកឃើញសត្វឆ្មា១ក្បាលដែលមានឈ្មោះថា Khao កំពុងជាប់គាំងនៅក្នុងកន្តៀតផ្នែកខាងឆ្មេងក្បាលរថយន្ត ។ Khao ត្រូវបានគេជឿថា បានឡើងចូលទៅក្នុងនោះ ដើម្បីជ្រកពីព្យុះភ្លៀង ។
ក្រុមសង្គ្រោះបានមកដល់ និងដំបូង ពួកគេបានព្យាយាមយកឆ្មានេះតាមផ្នែកខាងមុខ ប៉ុន្តែ ដោយសារពុំអាចទាញចេញបាន ពួកគេក៏បង្ខំត្រូវដេកក្រោមរថយន្ត ដើម្បីចាប់ទាញវាបាន ៕ រក្សា