ពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបត្រូវទទួលទានអាហារមានសារធាតុចិញ្ជឹម អោយបានច្រើន ដើម្បីធ្វើឲ្យខ្លួនឯង ក៏ដូចជាទារកនៅក្នុងផ្ទៃមានសុខភាពល្អ។
អាហារដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ មានដូចជា បន្លែ ផ្លែឈើ ពពួកប្រូតេអ៊ីនមានជាតិខ្លាញ់តិច ដូចជា ត្រី និងស៊ុត និងពពួកគ្រាប់ធញ្ញជាតិ ដូចជាពោត សណ្តែកជាដើម។
ទោះយ៉ាងណា ក៏មានអាហារមួយចំនួនផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងទទួលទាន ព្រោះវាអាចប៉ះពាល់ខ្លាំងដល់ទារកនៅក្នុងផ្ទៃ។ អាហារទាំងនោះរួមមាន ៖
– សាច់កែច្នៃ (សាច់ក្រក ប្រហិត…)
– ត្រីឆៅ ឬសាច់ឆៅ
– ស៊ុតសត្វឆៅ៕ សុភ័ក្ត្រ
ប្រភព៖ health