ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ២៩ ខែមករា ឆ្នាំ ២០១៩ នេះក្នុងកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោមអធិបតីភាពឯកឧត្តម ម៉ម សុណង់ដូរ ប្រធានប្ដូរវេន។
លោកសាពង្ស វឌ្ឍនា ប្រធានគណបក្សខ្មែរក្រោក បានសរសេរផេកហ្វេសប៊ុកថា ខ្ញុំបាទបានលើកឡើងនូវណុចសំខាន់ៗជាចម្បង ២ចំណុច និងរបាយការណ៍ផ្សេងៗ នូវរបាយការណ៍ ៦ច្បាប់ ៖
១/ការរំលោភបំពានដីអ្នកដទៃ ដោយអាងអំណាចមន្ត្រី និងផ្កាយ២ ឃុបឃិតជាប្រព័ន្ធ បង្កើតអប្បគមន៍ យកគ្រឿងចក្រឃាំងដំណើរក្រុមប្រតិភូដើម្បីប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុនប៉ងចាប់ខ្លួនសមាជិកឧត្តមក្រុមប្រឹក្សាក្នុងពេលបំពេញបេកកម្ម ជាពិសេសលាបពណ៌មកវិញថាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទៅលួចដីពលរដ្ឋទៅវិញ ។
បញ្ហាធំខាងលើនេះត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាមួយចំនួនមកពីបក្សផ្សេងៗ ចូលរួមជាមតិនិងទាមទាចំណាត់ការដើម្បីរក្សាគុណតម្លៃការងារបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
២ / ការអនុវត្តសាលដីកាដែលនាំអោយមានរូបភាពប៉ះពាល់ហឹង្សា បាញ់បោះ រំលោភសិទ្ធមនុស្ស ជាលក្ខណៈហុចឱកាសអោយបរទេសចោទកម្ពុជា ក្នុងពេលដែលបរទេសកំពុងចាប់កំហុស និងប្រតិភូកម្ពជាកំពុងធ្វើដំណើរទៅជជែកបញ្ហាសិទ្ធមនុស្សនៅទីក្រុងហ្សឺណេវ ជាពិសេសលិខិតបង្គាប់ការអោយអនុវត្តន៍សាលដីកាដែលមានភាពមិនប្រក្រតី ប្រើប្រាស់កម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទទៅចុះអនុវត្តន៍ដីកា ខ្វែងគ្នាភ្លាមៗចំពោះអនុសាសន៍សម្ដេចតេជោ ដែលណែនាំអោយទាហានកុំបង្ករទឹកភ្នែកដល់ពលរដ្ឋស្លូតត្រង់ ជាតំរុយបង្ហាញពីការបំផ្លាញការខិតខំរបស់ថ្នាក់ជាតិកន្លងមក លើឆាកអន្តរជាតិ ពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស។
បញ្ហាធំខាងលើត្រូវបានសមាជិកឧត្តមក្រុមប្រឹក្សាមកពីគណបក្សផ្សេងៗ ចូលរួមជាមតិ និងបង្ហាញក្ដីកង្វល់ដូចគ្នា ។
បន្ទាប់ពីការលើកឡើងនៅក្នុងកិច្ចប្រជុំ សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោកក៏បាន ដាក់របាយការណ៍ជូនសម្ដេចដើម្បីពិនិត្យផងដែរ រួមមានបញ្ហាដីធ្លីរបស់ ឧកញ៉ា ជៀម ផែន រំលោភពលរដ្ឋ និងបញ្ហាផ្សេងទៀត សរុបមាន ៨ របាយការណ៍ពិស្តា ៕ ដោយ ៖ បញ្ញាស័ក្តិ