Channel News Asia ទើបបានរាយការណ៍ថា សណ្ឋាគារមួយនៅក្នុងប្រទេសចិន នឹងបើកកន្លែងងូតទឹកដំបូងអង្អស់នៅលើពិភពលោកឈ្មោះថា «Human Hotpot» ។
“Human Hotpot” អ្នកអាចរកបាននៅក្នុងសណ្ឋាគារ First World Hotel ស្ថិតក្នុងខេត្ត Hangzhou ប្រទេសចិន ។ Hot Spring នេះត្រូវបានបំបែកទៅជា ៩ ថ្នាក់ផ្សេងៗគ្នា ហើយត្រូវបានបំពេញជាមួយផ្លែឈើ និងបន្លែផ្សេងៗ ។ គ្រឿងផ្សំនីមួយៗ ត្រូវបានជ្រើសតំណាងឲ្យគ្រឿង Hotpot ដ៏ពេញនិយមមួយ ។ ក្នុងនោះរួមមាន៖ សាឡាត ផ្លែក្រូច ផ្លែប៉ោម ផ្លែចេក ម្ទេស ផ្លែក្រូចឆ្មារ ប៉េងប៉ោះ ផ្សិត និងសូម្បីពោត ។
Hot Spring នេះ គឺមានបំណងលើកកម្ពស់សុខភាព និងត្រូវបានគេនិយាយថានឹងចាប់ផ្តើម នៅក្នុងសប្តាហ៍ដំបូងក្នុងខែកុម្ភៈខាងមុខនេះ ។ ដោយសារតែខែនេះត្រូវបានភ្ជាប់ជាមួយបុណ្យចូលឆ្នាំចិន នោះភ្ញៀវដែលកើតក្នុងឆ្នាំកុរ ពិតជាអាចចូល Hot Spring ដោយឥតគិតថ្លៃ ៕ រក្សា