នៅប៉ុន្មានម៉ោងមុននេះ លោក តាន គឹមសួរ បានបង្ហោះវីដេអូ និងសរសេររៀបរាប់ទាក់ទងនឹងសកម្មភាពរបស់បងប្អូនអ្នកស្រុករកស៊ីមុខរបរកាប់ឈើយ៉ាងអាណាធិបេត្យ ដើម្បីលក់ឲ្យឈ្នួញធំៗយ៉ាងដូច្នេះថា៖ «បើខ្ញុំជួបផ្ទាល់នឹងភ្នែកហើយ ខ្ញុំនៅតែបន្តមិនឈឺឆ្អាល ហើយបងប្អូននៅតែបន្តមិនខ្វល់ខ្វាយ នៅតែបណ្តោយឲ្យមានការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យបែបនេះទៀត សួរថាតើក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ព្រៃឈើនៅតំបន់ឳរ៉ាល់នេះនឹងទៅជាយ៉ាងណា?
ខ្ញុំដឹងថា បងៗអាជ្ញាធរនៅតំបន់នោះប្រហែលជាមិនសប្បាយចិត្តជាមួយវីដេអូទាំងនេះទេ តែខ្ញុំត្រូវតែបង្ហោះ។ បងត្រូវដឹងថា បងប្អូនដែលធ្លាប់ឆ្លងកាត់នៅតំបន់នោះ ពួកគាត់មិនមែនបន្ទោសបងៗទេ គឺពួកគាត់បន្ទោសរាជរដ្ឋាភិបាលទៅវិញទេ ពួកគាត់គិតថារាជរដ្ឋាភិបាលទេដែលមិនយកចិត្តទុកដាក់អំពីរឿងនេះ រាជរដ្ឋាភិបាលទេដែលចាប់ដៃជាមួយពួកឈ្មួនក្នុងការបំផ្លាញធនធានធម្មជាតិ។ សូមបងៗឈប់បន្តបំផ្លាញជាតិទៀតទៅ ចូលបម្រើជាតិដោយបេះដូង ស្លាប់ទៅមិនអាចយកអ្វីទៅជាមួយទេ តែអាចបន្សល់ទុកកេរ្តិ៍ល្អឬអសោចតកូនតចៅបាន។»