ឆ្នាំជូត ៖ ថ្ងៃនេះអ្នកទទួលបានដំណឹងរីករាយច្រើនអំពីលុយកាក់អាចជាប្រាក់រង្វាន់ចូលឆ្នាំថ្មី ។ ប្រភពចំណូលច្រើនសន្ធឹកបញ្ជាក់ថាអ្នកកំពុងធ្វើយ៉ាងល្អភារកិច្ចបច្ចុប្បន្នរបស់ខ្លួន ។ រឿងមនោសញ្ចេតនារបស់អ្នកពេលនេះពោរពេញដោយភាពសុខភាពសុភមង្គល ។ អ្នកនៅលីវកុំខ្លាចណាត់ជួប ស្វែងយល់គ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៦ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសាឆ្នាំឆ្លូវ , មមែ ៕
ឆ្នាំឆ្លូវ ៖ ហិរញ្ញវត្ថុមានសញ្ញាមិនល្អ អ្នកត្រូវប្រយ័ត្នប្រយែងព្រោះប្រាក់អាចចូលហៅប៉ៅឆ្នាំចេញទៅវិញតាមហោប៉ៅឆ្វេង ។ ចូរសម្លឹងទៅឆ្ងាយអំពីអនាគត គិតដល់ពេលខ្លួនពុំមានប្រាក់ចាយ ដោយការកាត់បន្ថយការចំណាយទៅលើរបស់មិនចាំបាច់។ បុព្វហេតុក៏មិនសូវជាល្អ មានការប្រែប្រួលស្មានមិនដល់នៅនាទីចុងក្រោយ ចូរត្រូវស្មារតីទប់ទល់ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសាឆ្នាំមមី , រកា ៕
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នពេលទៅកន្លែងមានមនុស្សច្រើន ។ អ្នកបំផុតគួរប្រជុំ ឬជួបអ្នកស្គាល់នៅកន្លែងស្ងាត់កំបាំងនិងឯកជនជាង ។ មានបញ្ហាដែលអ្នកស្មានថាលំបាកតែប្រសិនចេះវិធីទប់ទល់និងរៀបលំដាប់អាទិភាពនោះអ្នកនឹងធ្វើបានសម្រេច ។ សំណាងល្អអ្នកនៅតែមានបង្អែកជាសាច់ញាតិ មិត្តភក្តិនៅជុំវិញខ្លួន ។ ពួកគេតែងផ្តល់ដំបូន្មានល្អៗឲ្យអ្នក ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសាឆ្នាំមមែ, កុរ ៕
ឆ្នាំថោះ ៖ ថ្ងៃនេះនឹងជួបសំណាងល្អច្រើនក្នុងការងារ ។ ប៉ុន្តែអ្នកក៏គួរប្រមួលផ្តុំក្នុងបញ្ហាសំខាន់ កុំភ្លេចខ្លួនក្នុងជ័យជំនះ ។ រឿងមនោសញ្ចេតនា មានភាពតានតឹង អ្នកគយរបន្ថយភាពមានៈរបស់ខ្លួន ដើម្បីឲ្យអ្នកទាំង២អាចយល់ចិត្តគ្នាជាង ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ០,១ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសាឆ្នាំជូត , ខាល ៕
ឆ្នាំរោង ៖ អ្នកមិនអាចយល់អស់ពីមនុស្សគ្រប់គ្នា ។ ថ្ងៃនេះប្រសិនមានសញ្ញាពីជនដែលអ្នកស្មានមិនថាជាមិត្តភក្តិ តែបានធ្វើបាបអ្នកជាយូរមកហើយនោះក៏កុំភ្ញាក់ផ្អើល ។ ចូរប្រឈមមុខជាមួយការពិត ។ អ្នកត្រូវសម្រួលបុគ្គលិកលក្ខណៈរបស់ខ្លួន កុំរឹងរូសជ្រុល ឬបង្ខំឲ្យនរណាម្នាក់នោះធ្វើតាមខ្លួន ទោះបីអ្នកគិតថានោះជារឿងល្អ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសាឆ្នាំវក , ខាល ៕
ឆ្នាំម្សាញ់ ៖ ល្បឿនការងារកំពុងរីកចម្រើនអ្នកនឹងត្រូវធ្វើដំណើរច្រើនជាងធម្មតា នឿយហត់ច្រើនមុន ។ រឿងមនោសញ្ចេតនា មានភាពល្អប្រសើរជាងមុន អ្នកទាំង២កាន់តែយល់ចិត្តគ្នាជឿជាក់ចំពោះគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ខ្មៅ ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសាឆ្នាំរកា , ថោះ ៕
ឆ្នាំមមី ៖ ការងារល្អបំផុត អ្នកអាចមានឱកាសក្លាយជាអ្នកដឹកនាំរបស់ក្រុមណាមួយដែលអ្នកចូលរួម ។ ជាមនុស្សពោរពេញដោយថាមពលអាចជួយអ្នកដទៃពេលចាំបាច់ និងលើកទឹកចិត្តសមាជិកឲ្យធ្វើសកម្មភាពដើម្បីគោលដៅរួម ។ អាស្រ័យហេតុនេះលទ្ធផលរបស់អ្នកសព្វថ្ងៃនេះសមតាមបំណង ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ប្រាក់, ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសាឆ្នាំម្សាញ់ , ឆ្លូវ ៕
ឆ្នាំមមែ ៖ ក្នុងផ្ទះមានមន្ទិលសង្ស័យធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលចិត្ត ។ ងាយមានទំនាស់កើតឡើង ។ ថ្ងៃនេះអ្នកក៏ងាយត្រូវបាត់របស់ , លុយកាក់ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសាឆ្នាំចរ , ថោះ ៕
ឆ្នាំវក ៖ ថ្ងៃនេះបំណងប្រាថ្នារបស់អ្នកក្នុងការងារបានសម្រេច ។ រាល់ទំនាក់ទំនងសំខាន់ៗបំផុតសុទ្ធតែឈានដល់ដំណាក់កាលស្ថិរភាព ហេតុនេះមិនចាំត្រូវបារម្ភច្រើន ។ រឿងមនោសញ្ចេតនា ក៏ពោរពេញដោយភាពកក់ក្តៅ ផ្អែមល្ហែម ។ អ្នកនៅលីវនឹងជួបគូព្រេង អ្នកកំពុងគិតរឿងរៀបការក៏អាចពិភាក្សាបានសម្រេច ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 21h-23h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសាឆ្នាំជូត , រោង ៕
ឆ្នាំរកា ៖ ថ្ងៃនេះអ្នកបញ្ចៀសភាពស្មុគស្មាញ ដោយការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ។ ពេលប្រឈមមុខនឹងរឿងពិបាកទ្រាំនោះចូរនៅស្ងៀមដកដង្ហើមវែង ។ ទំនាក់ទំនងជុំវិញខ្លួនពុំមានអ្វីគួរឲ្យបារម្ភ មិនតែប៉ុណ្ណោះនៅមានអ្នកចង់ជួយជ្រោមជ្រែងអ្នកពេលជួបការលំបាក ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៣ពិន្ទុ ។ ម៉ោងល្អ 21h-23h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសាឆ្នាំម្សាញ់ , ឆ្លូវ ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកមានអារម្មណ៍មិនចង់ប្រាស្រ័យទាក់ទង ឬនិយាយស្តីច្រើនដោយសារខ្លាចត្រូវរងរបួស ។ អ្នកត្រូវយល់ថា គ្មាននរណាយល់បញ្ហារបស់ខ្លួនស្មើខ្លួនឯងឡើយ ដូច្នេះកុំរង់ចាំនរណានោះជួយក្នុងពេលខ្លួនពុំទាន់ជួយខ្លួនឯងជាមុន ។ រឿងមនោសញ្ចេតនា មិនល្អ អ្នកទាំង២ ងាយខ្វែងគំនិតគ្នាច្រើនយ៉ាងធ្វើឲ្យមនោសញ្ចេតនាកាន់តែមានភាពសោះកក្រោះ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ០,៩ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌លឿង , ស ។ ឆ្នាំអ្នកយកអាសាឆ្នាំចរ , ថោះ ៕
ឆ្នាំកុរ ៖ យីអ៊ុនឡើងខ្ពស់នាំមកនូវប្រាក់ចំណូលយ៉ាងសន្ធឹកសម្រាប់អ្នក ។ ការងារក៏ល្អប្រសើរ ថ្នាក់លើពេញចិត្តវាយតម្លៃខ្ពស់សមត្ថភាពរបស់អ្នក ។ រឿងនេះក៏ពោរពេញដោយភាពសោមនស្សរីករាយ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសាឆ្នាំវក , ម្សាញ់ ៕