តាកែវ ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០១៩ និងប្រកាសផ្ទេភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិចំនួន ១២០រូប នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរាលខេត្តតាកែវ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង បានលើកឡើងពី សកម្មភាពមួយចំនួន ដែលមានក្រុមខិលខូចមួយចំនួន បានកំពុងតែធ្វើការផ្សព្វផ្សាយ បំពុលសង្គមបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដែលសកម្មភាពនេះ មន្ត្រីជំនាញរបស់យើងផែនសន្តិសុខផ្ទៃក្នុងត្រូវតែ ធ្វើការពិនិត្យអោយមែនទែនលើបញ្ហានេះ និងត្រូវឆ្លើយតបវិញអោយបានរហ័ស ដើម្បីមានវិធានការទុកស្កាត់ឲ្យបានចំពោះ ការផ្សាយពត័មានក្លែងក្លាយក្នុងគោលបំណងបំពុលសង្គម នេះ ។
ទន្ទឹមនិងការលើកឡើងរបស់ឯកឧត្តមស្នងការនេះ លោកក៏បានលើកឡើងពីចំណុចអសកម្មជាច្រើន ដែលមានមន្ត្រីនគរបាលមួយចំនួនតូចបាន និងធ្វើអោយបាត់បង់នៅវិន័យ និងមិនយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួន ។ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាមន្ត្រីនគរបាលជាតិ យើងត្រូវតែអនុវត្តអោយបានមឹងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងគឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោកត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនេះជាការងារគោលមួយដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថាអស់លោកនិងគោរពតាមបទបញ្ជា និងចេះសាមគ្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង បានជំរុញអោយមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ជាពិសេសអធិការ និងស្នងការទទួលបន្ទុកផែនអន្តោប្រវេសន៍ ត្រូវយកចិត្តទុកដាក់ និងក្តាប់អោយបានចំពោះជនបរទេស ដែលចូលមកស្នាក់នូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាជនបរទេសមួយចំនួន បានចូលមករស់នៅទាំងគ្មានច្បាប់ និងប្រព្រឹត្តអំពើរខុសច្បាប់ផ្សេងៗ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបំពាក់ឋាន្តរស័ក្តិ ប្រកាសនិងផ្ទេរមុខតំណែង ជូនមន្ត្រីនគរបាលជាតិចំនួន ១២០រូប ចាប់ពីថ្នាក់អនុសេនីយ៍ឯកចំនួន ៣១រូប អនុសេនីយ៍ទោចំនួន ២៥រូប អនុសេនីយ៍ត្រី ១១រូប និងព្រិន្ទបាលឯក ២រូប និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មីចំនួន ៥១រូប ។
ក្រោយបញ្ចប់ការបំពាក់ឋាន្តរស័ក្តិរួច លោកស្នងការបានផ្តល់កំព្យូទ័រចំនួន ៥គ្រឿង ដល់ការិយាល័យបុគ្គលិក សម្រាប់សម្រួលលើការងារមួយចំនួន នៅក្នុងផែនរបស់បុគ្គលិក ៕ ដោយ ៖ តាកែវ