Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើ​លោក​នេះ​ប្រហែល​មាន​តែ​ប្តី​ប្រពន្ធ​២​នាក់​នេះ​ទេ ដែល​កាន់​ដៃ​គ្នា​ពី​ថ្ងៃ​រៀបការ រហូត​លាចាក​លោក​នៅ​វេលា​… តែមួយ​!

spot_img

…​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា ឪពុក​ម្តាយ​របស់ Amanda បាន​លាចាក​លោក​ជាមួយគ្នា ។ អ្នកស្រី​ឲ្យដឹងថា ថ្វី​ត្បិត​មាន​អារម្មណ៍​សោ​ក​សៅក្តី តែ​ពិតជា​ស្ងប់ចិត្ត​ណាស់ ដែល​ក្នុង​វ័យ ៩០​ឆ្នាំ​ប្លាយ រួមរស់ ៧០​ឆ្នាំ​ជាមួយគ្នា​ឪពុក​ម្តាយ​នាង​បាន​បន្ត​កាន់​ដៃ​គ្នា​ចាកចេញ​ពី​ពិភពលោក​នេះ​… ។​

​នាង​ប្រាប់ថា ឪពុក​នាង​ឈ្មោះ Francis Ernest Platell អាយុ ៩២​ឆ្នាំ ហើយ​ម្តាយ​នាង Norma June Platell អាយុ ៩០​ឆ្នាំ ។ ម្តាយ​នាង​មាន​ជំងឺ​បាត់​ការចងចាំ ហើយ​សុខភាព​ធ្លាក់ចុះ​ពី​៣​ឆ្នាំមុន ។ ឪពុក​ខ្ញុំ​មើល​ថែទាំ​គាត់ រហូត​ដល់​សុខភាព​ចុះខ្សោយ​ដែរ ទើប​យក​គាត់​ទៅ​ផ្ញើ​នៅ​មជ្ឈមណ្ឌល​មនុស្ស​ចាស់ជរា ។ តែ​គាត់​បន្ត​ទៅ​សួរសុខទុក្ខ​ស្ទើ​រាល់ថ្ងៃ ។​

​មិនយូរប៉ុន្មាន ឪពុក​ក៏​ខ្សោយ ហើយ​អ្នកស្រី​បង្ខំចិត្ត​យក​គាត់​ទៅ​ទុក​នៅ​មជ្ឈមណ្ឌល​នោះដែរ ។ គាត់​បាន​រៀបចំ​ឲ្យ​ឪពុក និង​ម្តាយ​សម្រាក​ក្នុង​បន្ទប់​តែមួយ គ្រែ​នៅក្បែរ​គ្នា ដែល​ពួកគាត់​តែង​លូកដៃ​កាន់​ច្របាច់​ដៃ​គ្នា​… ។​

​នៅ​ថ្ងៃ​ទី ៦ ខែ​មករា កន្លង​មក​ដង្ហើម​របស់​ម្តាយ​នាង​មិន​ប្រក្រតី ខណៈ​ដែល​សុខភាព​ឪពុក​នាង​ក៏​ពុំ​ស្រួល​…​គ្រូពេទ្យ​បាន​មាន​វត្តមាន ។​

​ស្មាន​ពុំ​ដល់​ថា អ្នក​ទាំង​២​កាន់​ដៃ​គ្នា​ជាប់​ហើយ​បាន​ចាកចេញ​ទៅ​ក្រោយ​ពេល​គ្រូពេទ្យ មាន​វត្តមាន​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ។​

​គិត​ទៅលើ​លោក​នេះ​ប្រហែល​មាន​តែ​ពួកគាត់​ទាំង​២​ទេ ដែល​សម្រេច​ត្រឹមត្រូវ​បាន​តាម​ពាក្យសម្បថ “​ស្រឡាញ់​គ្នា​រហូត​ដល់​ស្លាប់​!” ៕

​ចន្ទ្រា​

spot_img
×