Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​អន្តោ​ប្រវេ​ស​ជាង ២​សែន​នាក់ រស់​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​មនុស្ស​ជាង​៧​ម៉ឺន​នាក់ កំពុង​កាន់កាប់​ឯកសារ​ខុសច្បាប់ ដើម្បី​លួច​ស្នាក់នៅ​

តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្ស​លេខ ១២៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ក្នុង​ខេត្ត​តាកែវ នៅក្នុង​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ២០១៧​នេះ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចុង សុវណ្ណនី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​បាន​លើកឡើង​ថា បើ​តាម​ការចុះ​ធ្វើ​ជ​រឿន តាំងពី​ឆ្នាំ ១៩៧៩ រហូតដល់​ឆ្នាំ ២០០២ យើង​មាន​ជន​អន្តោ​ប្រវេ​ស​ន៏​ចូលមក​ស្នាក់​នៅ​នៃ​ទឹកដី​ប្រទេស​កម្ពុជា​របស់​យើង​មាន​ចំនួន ៧២០​នាក់​តែប៉ុណោះ តែ​ចាប់​ឆ្នាំ ២០០២ មកដល់​ឆ្នាំ ២០១៥ ជនបរទេស ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ដែល​ចូលមក​ស្នាក់​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​របស់​យើង​មានកា​កើនឡើង​ដល់​ទៅ ២​សែន​នាក់​ឯណ្ណោះ ហើយ​ក្នុង​នោះ​ដែល យើង​បានដឹង​ថា មាន​ជន​អន្តោ​ប្រវេ​ស​ន៏​ជាង ៧៣០០០​នាក់ កំពុង​កាន់កាប់​និង​ប្រើប្រាស់​ឯកសារ​មិន​ប្រក្រតី ។

ដូច្នេះ​ដើម្បី​លុបបំបាត់​ជន​អន្តោ​ប្រវេ​ស​ន៏​ដែល​ចូលមក​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ទាំង​ខុសច្បាប់​នេះ និង​ដើម្បី​ថែរក្សា​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់​លើ​ការគ្រប់គ្រង​ជន​អន្តោ​ប្រវេ​ស​ន៏​ទាំងនេះ​នៅក្នុង​សង្គម​នៃ​ប្រទេស​របស់​យើង រាជរដ្ឋាភិបាល​បាន​ចេញ​នៅ​អនុក្រឹត្ស​មួយ លេខ ១២៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៧​នេះ ដើម្បី​លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី​ណា​ដែល​ជន​បរទេស​ទាំងនោះ​កំពុង​កាន់កាប់​ប្រើប្រាស់ និង​ជំរុញ​អោយ​ពួកគាត់​ទាំងនោះ​ចូល​មក​បំពេញ​ឯកសារ សុំ​ស្នាក់នៅ​សារជាថ្មី​ឡើងវិញ អោយស្រប​ទៅ​តាម​និង​នីតិវិធី ។​

​លោក អ៊ូច ភា អភិបាលរង​ខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​ថា បន្ទាប់ពី​បាន​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ស្តាប់​នៃ​អនុក្រឹតនេះ​រួចមក អស់លោក​អភិបាលរង អស់លោក​ជា​មេឃុំ​ទាំងអស់​ដែល​ជា​អាជ្ញាធរ​នៅតាម​មូលដ្ឋាន ត្រូវធ្វើ​ការចូលរួម​សហកា​រ​ជាមួយនិង​មន្ត្រីនគរបាល​ជំនាញ លើ​ការ​អនុក្រឹត្ស​នេះ ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​អោយបាន​ទៅ​លើ​ជន​អន្តោ​ប្រវេស៏​ដែល​បាន​ចូល​មក​ស្នាក់នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​របស់​យើង ដែល​ជន​បរទេស​ទាំងនោះ​កំពុងមាន​ឯកសារ​កាន់កាប់ និង​ខ្លះ​មាន​សិទ្ធិ​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​របស់​យើង​ថែម​ទៀត ។ យើង​ឃើញ​ថា​កន្លងមក​នេះ​ការងារ​គ្រប់គ្រង​លើ​ជន​បរទេស​ដែល​បាន​និង​កំពុង​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​របស់​យើង​នោះ សមត្ថកិច្ច​ជំនាញ រួមជាមួយ​និង​អជ្ញាធរ​បាននិងកំពុង​អនុវត្ត ហើយ​បាន​ចាប់បញ្ជូន​ជន​បរទេស​ទាំងនោះ​អោយ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ​ជា​បន្តបន្ទាប់ ច្រើន​នាក់​មក​ហើយ ។​

ក្នុងនោះដែរ​ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​ផងដែរ​ថា ក្នុងនាម​យើង​ជា​ម្ចាស់ផ្ទះ និង​មិន​អនុញ្ញាត​អោយ​ជនបរទេស​ណា​ចូលមក​ធ្វើអោយ​មាន​ការ​អ​សណ្តាប់ធ្នាប់​នៅលើ​ទឹកដី​របស់​យើង​នោះ​បាន​ឡើយ ។ ដូច្នេះ​ដើម្បី​ធានា​អោយបាន​នៅ​សុ​វត្តិភាព សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​នោះ​អស់​លោក​មេឃុំ និង​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​អោយអស់​លើ​ជនបរទេស ឬ​ជន​ប្លែក​មុខ ដែល​ចូលមក​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ភូមិសាស្ត្រ​របស់​យើង ដោយ​ពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​ចូលមក​ស្នាក់​នៅ​ឬ​មក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ជាដើម​៕ តាកែវ​

×