Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​ថ្មី​ស្តាប់​លោកយាយ​វ័យ ១៣២​ឆ្នាំ នៅ​ចិន​ណែនាំ ដើម្បី​មាន​អាយុ​វែង​!

​ក្នុង​វ័យ ១៣២​ឆ្នាំ លោកយាយ Abhidharma កើត​នៅ​ថ្ងៃទី ២៥/៦/១៨៨៦ នា​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន បាន​ក្លាយជា​អ្នកមាន​អាយុ​វែង​បំផុត​នៅ​ប្រទេស​នេះ ។​

​គ្រួសារ​របស់​លោកយាយ​មាន 4 ជំនាន់​ហើយ ហើយ​កូនចៅ​សរុប​មាន ៥៦​នាក់ ។ ទោះបី​វ័យ​ច្រើន​យ៉ាងនេះក្តី តែ​ស្ថានភាព​សុខភាព និង​ស្មារតី​របស់​គាត់​នៅ​ល្អ​ប្រសើរ ។​

​ឆ្លើយតប​នឹង​អ្នកស្រាវជ្រាវ លោកយាយ​ប្រាប់​ពី​គន្លឹះ ៤​យ៉ាង ដែល​នាំមក​នូវ​សុខភាព​មាំមួន​ល្អ ។ នោះ​គឺ ៖

-​មានគំនិត​វិជ្ជមាន ហើយ​សុទិដ្ឋិនិយម​ជានិច្ច ៖

​លោកយាយ​កំណត់​ច្បាស់​ពី​ពាក្យស្លោក​សម្រាប់​ជីវិត​គឺ ៖ “​រស់នៅ​កុំ​ខឹង កុំ​ច្រណែន កុំ​តូចចិត្ត​” ។ គប្បី​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​រីករាយ កុំ​ចង្អៀតចង្អល់ ។​

​មាន​រឿង​មិន​សប្បាយ​កុំ​សន្សំទុក គួរ​ចែករំលែក​នឹង​បងប្អូន ។ កុំ​សំឡឹងមើល​ហេតុការណ៍​ក្នុង​អារម្មណ៍​អវិជ្ជមាន​… ។​

-​បរិស្ថាន​រស់​នៅ​ល្អ ៖

​បរិស្ថាន​ល្អ​ពុំមែន​ជា​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ទេ ។ លោកយាយ​ចូលចិត្ត​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​រុក្ខជាតិ​បៃតង​ច្រើន ។ រស់​នៅ​នឹង​ធម្មជាតិ​ជួយ​ឲ្យ​អារម្មណ៍​គ្មាន​ភាព​ហ្មងសៅ ។​

-​របៀបរបប​រស់​នៅ​ត្រូវ​ស្ថិរភាព ៖

​គប្បី​សាង​ទម្លាប់​ល្អៗ ជាអាទិ៍​គួរ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រលឹម ហាត់ប្រាណ​សមល្មម ។ បរិភោគ និង​ដេក​ឲ្យ​ទៀងទាត់​ពេល ហើយ​បើ​ទំនេរ​គួរ​ដើរលេងៗ​ជុំវិញ​កន្លែង​រស់នៅ ។ កុំ​ស្ងៀម​មួយកន្លែង ។​

-​បរិភោគ​សាមញ្ញ សាច់​តិច បន្លែ​ច្រើន ៖

​លោកយាយ​ប្រាប់ថា ៖ គាត់​ផឹកទឹក​អណ្តូង​ដែល​ជីក​មកពី​ដី បរិភោគ​បន្លែ​ផ្លែឈើ តាម​រដូវ​កាល​របស់​វា ពិសេស​គឺ​បរិភោគ​របស់​ធម្មជាតិ​សាមញ្ញ ។ ជាទូទៅ​ត្រូវ​បរិភោគ​សាច់​តិច ឬ​បរិភោគ​អាហា​របួស ។​

​គន្លឹះ​ទាំង​៤​យ៉ាង​បាន​នាំ​ឲ្យ​គាត់​មាន​វ័យ ១៣២​ឆ្នាំ​ហើយ ហើយ​នៅ​មាំទាំ​ល្អ ។

​ប្រិយមិត្ត​! បើ​អាចធ្វើ​បាន​ចាំ​អី​ទៀត​!

ចន្ទ្រា

×