Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំថ្មី ចិន វៀតណាម ក្រសួង​សុខាភិបាល ក្រើនរំលឹកដល់​បងប្អូន អំពី​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ពុល​ចំណីអាហារ​ ​និង​ពុល​ស្រា​

​ភ្នំពេញ​ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បានឲ្យដឹងថា ពិធី​បុណ្យចូលឆ្នាំថ្មី ចិន វៀតណាម​

​នឹង​ឈាន​មកដល់​ពេល​ឆាប់ៗ​ខាងមុខនេះ ក្រសួង​សុខាភិបាល សូម​ក្រើនរំលឹក ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​​អំពី​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ការពុល​ចំណីអាហារ និង​ពុល​ស្រា ។​

​សម្រាប់​ការពារ​ការពុល​ចំណីអាហារ ឬ​ស្រា ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ក្រសួង​សុខាភិបាល សូម​ជម្រាប់​សា​ជា​ថ្មី​ថា​​ករណី​ពុល​ស្រា គឺ​បង្កឡើង​ដោយសារ​ជ​ចាតិ​មេតា​ណុល ដែល​មាន​នៅក្នុង​ស្រា​លើស​ពី​កម្រិត​ធម្មតា (០,១៥​ភាគរយ​) ​ដែល​មាន​កើតឡើង​នៅ​ច្រើន​កន្លែង​នៅ​ទូទាំង​ពិភពលោក ដោយសារ​ស្រា​ដែល​ផលិត​ឬ​បិត​ នៅតាម​មូលដ្ឋាន​សហគមន៍​មិន​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត​បច្ចេកទេស​។ ការពុល​ស្រា បណ្តាល​ឲ្យ​ស្រវាំង ឬ​ងងឹតភ្នែក សន្លប់ ប្រកាច់​ ពិបាក​ដកដង្ហើម និង​អាច​វិវត្តន៍​ទៅ​ស្លាប់​បាន​។ រីឯ​ការពុល​ចំណី​អាហារ​វិញ គឺ​បង្កឡើង​ដោយសារ​ចំណីអាហារ​ចម្អិត​មិនបាន​ល្អ មិន​ស្អាត​​ជូរ​ផ្អូម ឬ​មាន​សារធាតុ​គីមី ដែល​បណ្តាល​ឲ្យមាន​បញ្ហា​សុខភាព​ដូចជា ឈឺ​ពោះ រាក​រូស និង​ក្អូត ជាដើម​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សូម​ណែនាំ​និង​លើកទឹកចិត្ត​គ្រប់ៗ​គ្នា ឲ្យចូល​រួម​អនុវត្តន៍​នូវ​វិធានការ​​ប្រុងប្រយ័ត្ន រួម​ទាំង​ការការពារ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់​ខ្លួន ដើម្បី​ជៀសផុត​ពី​បញ្ហា​ពុល​ចំណីអាហារ និង​ស្រា​ ​ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ដោយ​រួម​គ្នា​អនុវត្តន៍​វិធានការ​សាមញ្ញ ។​

​ក្រសួង​សុខាភិបាល សូម​លើក​ទឹកចិត្ត​ឲ្យ​សាធារណជន​ទូទៅ អនុវត្តន៍​តាម​ដំបូន្មាន​សាមញ្ញ ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ​ ​និង​សូម​ជូនពរ​លោក​អ្នក​ទាំ​ង​អស់​គ្នា មាន​សុខភាព​ល្អ​សប្បាយរីករាយ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ​នា​ពេលខាងមុខ​នេះ​៕ ដោយ ​៖ ​កូឡាប​

​សូម​អាន​សេចក្តីប្រកាស​ព​មាន ដែល​មាន​ភ្ជាប់​មក​ជាមួយ​នេះ ៖

×