Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​កែប នឹងមាន​រូប​ព្រះ​ពុទ្ធរូប​ធំជាងគេ​លើ​ពិភពលោក និង​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​

​កែប ​៖ រដ្ឋបាលខេត្ត​បាន​ឲ្យ​ដឹងថា ខេត្ត​កែប នឹងមាន​រូប​ព្រះ​ពុទ្ធរូប​ដែលមាន​ទំហំ​ធំជាងគេ​លើ​ពិភពលោក និង​រថ​ភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ ពី​ខេត្ត​ព្រះសីហនុ មក​ខេត្ត​កែប នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​កែប ដឹកនាំ​ដោយ លោក កែន ស​ត្ថា អភិបាល គណៈ​អភិបាលខេត្ត​កែប បានទទួល​ស្វាគមន៍​ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិភាក្សា​ពី​ការងារ​វិនិយោគ​មួយចំនួន នៅ​លេ​ី​ទឹកដី​ខេត្ត​កែប ។​

​លោក​អភិបាលខេត្ត បាន​រៀបរាប់​ពី​ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល​របស់​ខេត្ត​កែប ដើម្បី​ជូន​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​វិនិយោគ​ថៃ ។​

​បន្ថែម​ពីនេះ លោក​អភិបាលខេត្ត​ក៏​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែលមាន​សម្រាប់​ខេត្ត​ទាំងមូល និង​ចំពោះ​អាជីវករ​ដែល​កំពុង​ប​ម្រើ​​សេវា​ទេសចរណ៍​នៅ​ខេត្ត​កែប ថា​ភ្ញៀវ​ដែល​មកលេង​ខេត្ត​កែប គឺ​តាម​រដូវ​កាល មិនមែន​មកលេង​កែប​គ្រប់​រដូវ​កាល​នោះទេ នេះ​ហើ​យ​ជា​បញ្ហា​ប្រឈម​របស់​ខេត្ត ជាហេតុ​ធ្វើ​អោយ​ថ្នាក់ដឹកនាំ​ខេត្ត ខិតខំ​បន្ថែមទៀត ដើម្បី​បំពេញ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​អោយអស់ ។​

​បន្ទាប់ពី​បាន​ស្តាប់ និង​ទស្សនា​វីដេអូ ពីស​ក្កា​នុព​ល​ទេសចរ​របស់​ខេត្ត​កែប រួចមក​គណប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ នឹងមាន​គម្រោង​ប​ង្កើ​ត​តំបន់​ទេសចរណ៍​អោយបាន​ទូលាយ និង​ច្រើន​ជាង​នេះ ដើ​ម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​អោយបាន​ច្រើន​ជាង​នេះ​បន្ថែមទៀត ។ ហេី​យ​ក្រុមហ៊ុន​វិនិយោគ​នេះ នឹង​សន្យាថា សាងសង់​រូប​ព្រះ​ពុទ្ធរូប​ដែលមាន​កំពស់ និង​ទំហំ​ធំជាងគេ​លេី​ពី​ភព​លោក និង​រថ​ភ្លើង​ដែលមាន​ល្បឿន​លឿន​ពី​ខេត្ត​ព្រះសីហនុ មកកាន់​ខេត្ត​កែប ។ ជា​ចុងបញ្ចប់​លោក​អភិបាលខេត្ត បានទទួល​ការសម្ភាសន៍ ជាមួយ​កម្មវិធី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ អំពី​សក្កា​នុព​ល​របស់​ខេត្ត​កែប ដើម្បី​ផ្សព្វផ្សាយ​អោយ​ទូលំទូលាយ នូវ​ទូទាំង​ពិភពលោក បាន​ស្គាល់​កែប ៕ ដោយ ​៖ ​កូ​ឡាប​

×