Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាបកម្ម​មិនចាំបាច់​ជាតិ​ក្រោយ​ទេ គឺ​បញ្ជូន​ឲ្យទៅ​ជា​តិ​ក្រោយ​ពី​ជាតិ​នេះ​តែម្តង ដូច​តា​ចាស់​វ័យ ៧៤​ឆ្នាំ ហើយ​គ្រាន់តែ​ត្រូវ​ឆ្នោត​ធំ​ភ្លាម លែង​ប្រពន្ធ​កូន​ចោល​ភ្លែត ដើម្បី​យក​នាង​… ១៨​ធ្វើ​ជា​គូគាប់​

​ក្រោយពេល​បើក​លុយ​ត្រូវ​ឆ្នោត​យ៉ាង​សន្ធឹកសន្ធាប់ បុរស​ចំណាស់ ឈ្មោះ Francinaldo អាយុ ៧៤​ឆ្នាំ​ម្នាក់ បាន​ធ្វើ​ពាក្យ​លែងលះ​ភរិយា​កំសត់កម្រ ៦៩​ឆ្នាំ​ហើយ ហើយ​ថែមទាំង​មាន​កូន​ជាមួយ​គ្នា​ដល់​ទៅ​… ១៤​នាក់ ។​

បុរស​ចំណាស់​ត្រូវ​ឆ្នោត​បាន​លុយ​សន្ធឹកសន្ធាប់ ។​

​គ្រាន់តែ​លែងលះ​រួច​ភ្លាម តា​ចំណាស់​អាយុ ៧៤​ឆ្នាំ​នេះ​បាន​ចុះចោល​កូន​ប្រពន្ធ​មក​រួមរ​ស់នឹង​គូស្នេហ៍ “​ខ្ចី​ពេញ​” វ័យ ១៨​ឆ្នាំ ឈ្មោះ Mayra ។​

​ហេតុការណ៍​ពិតជា​ហួស​ពី​ការ​ស្មាន​របស់​ភរិយា​និង​ក្រុមគ្រួសារ ។ ពួកគេ​កើតទុក្ខ​ផង ខឹងសម្បារ​ផង ។​

​ចំណែក​ស្រី​ស្នេហ៍ Mayra និយាយ​ជាប់មាត់​ថា ៖ មនោសញ្ចេតនា​របស់​នា​ង​ចំពោះ​លោក Francinaldo គឺ​ស្មោះស្ម័គ្រ​ពុំមែន​ដើម្បី​ប្រាក់​ទេ ។​

​ថ្ងៃ​ដំបូង​ដែល Franconaldo ឡើង​មក​នៅ​ផ្ទះ​ស្រី​ក្មេង បានចាប់ផ្តើម​ប្រតិបត្តិ​ការមិន​អង្អង់​…​។ មួយ​សន្ទុះ​ក្រោយ​ស្រាប់តែ​ដកដង្ហើម​ដង្ហក់ ហើយ​ដួល​ទ្រោប​ពីលើ​ស្រីក្មេង ។​

លោក Francinaldo និង​ស្រី​ស្នេហ៍​វ័យក្មេង ។​

​ពេល​ឃើញ​ប្រុស​ស្នេហ៍​វ័យ​ចំណាស់​លែង​កម្រើក Mayra គិត​ថា​ប្រហែល​គាត់​ចង់​សម្រាក​បន្តិច ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​នាង​បាន​ដាស់​តែ​ពុំ​ឃើញ​ឆ្លើយតប ។ នាង​ភ័យ​តក់ស្លុត​ក៏​ទូរស័ព្ទ​សុំ​ការសង្គ្រោះ និង​ផ្តល់​ព័ត៌មាន​ឲ្យ​ប៉ូលិស ។​

​លទ្ធផល​គឺ​តា​ចាស់​បាន​… ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ហើយ​មូលហេតុ​គឺ​ថប់ដង្ហើម ។​

​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រីក្មេង​បាន​និយាយថា ពេល​កំពុង “​រួម​រក្ស​” នាង​បាន​ស្រ​វ៉ា​ឱប​ក្បាល​គូស្នេហ៍​ដែល​កំពុង​ង​ប់ង​ល់​នឹង​តណ្ហា ហើយ​នាង​ក៏​ពុំ​ដឹង​អ្វី​ដែរ ។​

​យ៉ាងណា​ក៏​តា​ចាស់​ល្មោភ​ស្រីក្មេង​បាន​ទៅ​កាន់​…”​ជាតិ​ក្រោយ​”​ហើយ ហើយ​ស្រី​ស្អាត​ក៏ត្រូវ​ប៉ូលិស​ឃុំខ្លួន ស៊ើបអង្កេត ។​

​រីឯ​ទ្រព្យសម្បត្តិ​ត្រូវបាន​បង្វិល​ឲ្យ​ប្រពន្ធ​កូន​លោក Fancinaldo វិញ ៕ ចន្ទ្រា​

×