កសិករម្នាក់នៅប្រទេសក្រិក បានចតឡានចំកន្លែងដីបាក់ស្រុត ធ្លាយចំផ្នូរបុរាណមួយមានអាយុកាល ៣.៤០០ឆ្នាំ ។
ជង្ហុកដីបាក់ស្រុតប្រទះផ្នូរបុរាណ ។
សមត្ថកិច្ចប្រទេសនេះក៏ទើបប្រកាសពីផ្នូរបុរាណដែលកសិករម្នាក់រស់នៅភាគអាគ្នេយ៍កោះ Crete បានរកឃើញមានអាយុកាលដល់ទៅ ៣៤០០ឆ្នាំ ពោលគឺចន្លោះឆ្នាំ ១៤០០-១២០០ មុនគ្រិស្តរាជ អំឡុងអារយ្យធម៌ Minoan ។
ជ្រុង១នៃផ្នូរបុរាណសម្លឹងពីលើកន្លែងបាក់ស្រុត ។
ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ៖ ពិតជាគួរឲ្យអស់សំណើច គ្រាកសិករដែលគេមិនបញ្ចេញឈ្មោះ រូបនោះបានប៉ងចតរថយន្តនៅក្រោមដើមអូលីវធំមួយក្នុងសួនឲ្យវាត្រជាក់ ក៏ស្រាប់តែ… ដីបាក់ស្រុតចុះតែម្តង ។ បន្ទាប់ពីប្រឹងប្រែងទាញរថយន្តឡើង ស្រាប់តែឃើញ…ម្ឈូសមួយចំនួនធ្វើអីពីសេរ៉ាមិក (Ceramic) ។
ចំណុចដីបាក់ស្រុតទាំងរថយន្ត
តាមអ្នកជំនាញការនោះចំណុចបាក់ស្រុត ជាច្រកមួយត្រូវបានគេបំបែកថ្មកំបោរឆ្ពោះទៅកាន់ផ្នូរធំមួយផ្សេងត្រូវបានរាំងខ្ទប់ដោយថ្ម ។ តាមពិតទៅមុននេះ ឧបករណ៍ស្រោចស្រពរបស់គាត់បានខូច ទឹកហូរស្រោចសព្វជោគជាំធ្វើឲ្យដីនិងថ្មកំបោរវាទន់ជ្រាយដើមងាយបាក់ស្រុត ។
មានម្ឈូស២ក្នុងនោះ ដែលមានអដ្ឋិធាតុ ២ដែរ ។ ក្នុងម្ឈូសនីមួយៗមានផ្ទុកឆ្នាំង ព្រមទាំងគ្រឿងអលង្កាច្រើនពណ៌ ។ ផ្នូរនេះស្ថិតនៅជ្រៅពីផ្ទៃដី ២,៥ ម៉ែត្រ ។
ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងធ្វើការស្រាវជ្រាវ ។ កសិករយើងវិញក៏ទទួលបានផលខ្លះដែរ ពីការរកឃើញដោយចៃដន្យនេះ ៕ ចន្ទ្រា