ឆ្នាំជូត ៖ ថ្ងៃនេះជាថ្ងៃទី១នៃពិធីចូលឆ្នាំចិន ត្រូវធ្វើអារម្មណ៍ឲ្យសប្បាយ ពេលធ្វើការអ្វីចូរប្រមូលផ្តុំតែក្នុងកិច្ចការថ្ងៃនេះ និងបច្ចុប្បន្នប៉ុណ្ណោះ ។ ចូរពិនិត្យមើលឡើងវិញ តើការខ្វះភាពប្រមូលផ្តុំអាចនឹងក្លាយជាមូលហេតុធ្វើឲ្យអ្នកមិនអាចជោគជ័យក្នុងការងារឬវាជាឧបសគ្គលើផ្លូវដែលអ្នកដើរថ្ងៃនេះ ។ អ្នកមិនត្រូវសប្បាយជ្រុលដោយទទួលទានស្រាច្រើនហួស ព្រោះងាយជួបគ្រោះថ្នាក់ប្រសិនបញ្ហាយានយន្ត ។ ដើម្បីសុខភាព និងជីវិតរបស់ខ្លួនគួរចេះបដិសេធពេលចាំបាច់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា មមែ , វក ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកមានអារម្មណ៍ខ្ជិលច្រអូសបន្តិច ហេតុនេះចូលចិត្ត “គេងតម្អក់” ជាង ។ ដូច្នេះកុំសន្យាជាមួយអ្នកណាម្នាក់អំពីរឿងអ្វីមួយ ព្រោះអាចធ្វើឲ្យគេអស់សង្ឃឹមដោយសារការភ្លេចរបស់អ្នក ។ នៅចុងថ្ងៃអ្នកនឹងត្រូវបង្ខំចិត្តធ្វើការសម្រេចដ៏សំខាន់ណាមួយនោះពាក់ព័ន្ធដល់រឿងគ្រួសារ ។ រឿងមនោសញ្ចេតនាល្អមធ្យម ។ អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត តែអ្នកហាក់អៀនខ្មាសមិនហ៊ានបង្ហាញមនោសញ្ចេតនាឲ្យគេដឹង ចូរក្លាហានឡើងអ្នកនឹងបានសម្រេចដូចបំណង។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ផ្កាឈូក , ខ្មៅ ។ ឆ្នាំអ្នកយកអាសា មមែ , ឆ្លូវ ៕
ឆ្នាំខាល ៖ ថ្ងៃនេះមានរឿងឈឺក្បាលចំពោះអ្នក ។ អ្នកធ្លាក់ក្នុងស្ថានភាពពិបាកដោះស្រាយ ប្រសិនបំពេញចិត្តអ្នកនេះ នោះធ្វើឲ្យម្នាក់ទៀតខកចិត្ត ។ មិនត្រឹមតែប៉ុណ្ណឹងទេ រាល់ពេលអ្នកសម្រេចកិច្ចការរួចរឿងស្មុគស្មាញនឹងមកដល់ ។ នេះហាក់ដូចជារឿងមិនអាចចៀសផុត ហើយអ្នកគួរជឿជាក់លើខ្លួនឯងដើម្បីប្រឈមមុខនឹងវា ។ ឆ្លងថ្ងៃថ្មីគ្រប់យ៉ាងនឹងស្រួលបួល ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , រកា ៕
ឆ្នាំថោះ ៖ ថ្ងៃនេះអ្នកជួបសំណាងល្អច្រើនក្នុងរឿងមនោសញ្ចេតនា ឬបុព្វហេតុដូច្នេះកុំធ្វើឲ្យខកឱកាសរបស់ខ្លួន ។ នេះជាថ្ងៃដែលអ្នកគួរយកចិត្តទុកដាក់ច្រើនជាងដល់មនុស្សនៅជុំវិញខ្លួននិងគួរលះបង់បន្តិចចំណូលចិត្តផ្ទាល់ខ្លួនដើម្បីពួកគេ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា រោង , ថោះ ៕
ឆ្នាំរោង ៖ ការងារល្អបំផុត គ្រប់យ៉ាងបានប្រព្រឹត្តទៅតាមផែនការ ពុំជួបបញ្ហារាំងស្ទះ ឬឧបសគ្គអ្វីឡើយ ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរ ពោរពេញដោយភាពកក់ក្តៅ , សុភមង្គល ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៣,៤ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ក្រហម , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , វក ៕
ឆ្នាំម្សាញ់ ៖ អ្នកនឹងទទួលបានប្រភពចំណូលច្រើនក្នុងថ្ងៃនេះដូចជាប្រាក់ឬកាដូផ្សេងៗ ។ ហិរញ្ញវត្ថុជួនកាលមានការលំបាកបន្តិច តែពិនិត្យជារួមប្រភពចំណូលរបស់អ្នកនៅតែស្ថិរភាព ។ រឿងមនោសញ្ចេតនាជួបតែភាពរីករាយយល់ចិត្តថ្លើមគ្នាប្រកបដោយភាពសុខដុមរមនា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ថោះ , កុរ ៕
ឆ្នាំមមី ៖ ថ្ងៃនេះជាថ្ងៃដែលអ្នកជួបសំណាងស្មានមិនដល់ទាំងក្នុងវិស័យហិរញ្ញវត្ថុនិងជីវិតឯកជន ។ ប៉ុន្តែគ្រប់យ៉ាងមិនអាចផ្អែកលើសំណាងទាំងស្រុង អ្នកគួរបន្តពង្រីកសមត្ថភាពខ្លួន ពង្រីកថែមទំនាក់ទំនងដើម្បីរង់ចាំឱកាសពុំអាចមកដល់គ្រប់ពេល ។ សំខាន់គឺស្មារតីសុទិដ្ឋិនិយមដែលអ្នកកំពុងមាននិងរក្សាវាបានល្អ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , វក ៕
ឆ្នាំមមែ ៖ អ្នកមានអារម្មណ៍មិនសប្បាយចិត្តដោយជួបរឿងស្មុគស្មាញពិបាកដោះស្រាយជាច្រើន ។ ចូរទទួលយកការពិត និងតាំងស្មារតីនឹងនរប្រឈមជាមួយវា ដោយការពិភាក្សាជាមួយមនុស្សជិតស្និទ្ធគេអាចនឹងផ្តល់គំនិតល្អៗឲ្យអ្នក ។ ថ្ងៃនេះដែរអ្នកក៏ងាយមានបញ្ហាសុខភាព ដូច្នេះគួរសម្រាកឲ្យបានច្រើន ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស , ខ្មៅ ។ ឆ្នាំអ្នកយកអាសា រកា, ឆ្លូវ ៕
ឆ្នាំវក ៖ ថ្ងៃនេះពុំមែនជាថ្ងៃសមស្របសម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងការងារ និងមិនត្រូវឆាប់ជឿសម្តីនរណាម្នាក់ ។ អ្នកជួបសំណាងល្អក្នុងរឿងលុយកាក់ អាចបានប្រាក់រង្វាន់ ឬបានចំណូលអំពីការរកស៊ី ។ ទំនាក់ទំនងមនោសញ្ចេតនាពេលនេះកាន់តែរឹងមាំផ្អែមល្ហែម ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , រោង ៕
ឆ្នាំចរ ៖ ការងារជួបបញ្ហារាំងស្ទះខ្លះ តែដោយនៅមានអ្នកជួយយកអាសា ហេតុនេះគ្រប់យ៉ាងក៏អាចដោះស្រាយបាន ។ ចំណូលស្ថិរភាព តែអ្នកត្រូវចេះសន្សំសំចៃ ទើបមិនជួបការខ្វះខាតទៅថ្ងៃមុខ ។ រឿងមនោសញ្ចេតនាហាក់សោះកក្រោះបន្តិច ម្នាក់ៗរវល់រៀងៗខ្លួនគ្មានពេលវេលាច្រើនសម្រាប់អ្នក ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៨,៩ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ទឹក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំចរ ៖ ថ្ងៃនេះល្អបំផុតសម្រាប់ការរៀបចំផែនការបង្កើតគោលដៅថ្មី ឆ្ពោះទៅកិច្ចការសំខាន់ៗពាក់ព័ន្ធដល់ហិរញ្ញវត្ថុ បុព្វហេតុ ។ អ្នកអាចស្វែងរកការវិនិយោគ ឬដៃគូសហការ ។ អ្នកមានឱកាសបានជួបមនុស្សស្មោះត្រង់ចុះសម្រុងគ្នានាំឲ្យអារម្មណ៍រីករាយសុភមង្គលក្នុងជីវិត ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ប្រាក់ , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំកុរ ៖ អ្នកមានអារម្មណ៍មិនល្អ នាំឲ្យខកឱកាសមានប្រយោជន៍ជាច្រើនក្នុងការងារ ។ តែផ្ទុយមកវិញបញ្ហាលុយកាក់ល្អប្រសើរ , ចំណូលកើនឡើងថែម ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយច្រើន ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ស្វាយ , ទឹកប្រាក់ ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , រោង ៕