បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន និយមចូលចិត្តញ៉ាំអយស្ទ័រ (Oyster) ជាអាហារដែលសារតែរស់ជាតិរបស់វា។ បុរសៗចូលចិត្តញ៉ាំវាជាអាហារនៅពេលល្ងាច ព្រោះវាត្រូវបានគេនិយាយថា ជាអាហារអាប៉ូវកម្លាំងផ្លូវភេទបានយ៉ាងល្អ។
ទោះជាមានការពេញនិយមខ្លាំង ក៏អ្នកបរិភោគភាគច្រើនមិនបានដឹងពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពដែរ។ ថ្ងៃនេះ CEN សូមប្រាប់ពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពដូចខាងក្រោមនេះ ៖
– បង្កើនសមត្ថភាពផ្លូវភេទឲ្យខ្លាំងបានយូរ
– ជួយបង្កើនប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ
– ធ្វើឲ្យខួរក្បាលដំណើរបានល្អ
– ជួយធ្វើឲ្យភ្នែកភ្លឺច្បាស់ និងចៀសផុតពីជំងផ្សេងៗ
– ជួយថែរក្សាស្បែកឲ្យមានភាពស្រស់ស្អាត
– បង្កើនថាមពលរាងកាយ
– ជួយជម្រុញឲ្យឆ្អឹងមានសុខភាពរឹងមាំ៕ សុភ័ក្ត្រ
ប្រភព៖ health